ព័រ​ទុយ​ហ្គា​ល់​៖ ពលរដ្ឋ​ពេញ​មួយ​ភូមិ​ពហិកា​មិន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​

​លោក Marcelo Rebelo de Sousa បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​សំឡេងគាំទ្រ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ មិនមាន​ការចូលរួម​ពី​អ្នកភូមិ Muro ភាគ​ខាងជើង​នៃ​ប្រទេស​នោះឡើយ​។ ពលរដ្ឋ​ប្រមាណ​១៦០០​នាក់​នៅ​ភូមិ​ដ៏​តូច​មួយ​នេះ សុទ្ធតែ​បានធ្វើ​ពហិកា​មិន​ទៅ​បោះឆ្នោត​។​

​អ្នក​អភិរក្សនិយម លោក Marcelo Rebelo de Sousa អាយុ​៦៧​ឆ្នាំ បានឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ ដោយមាន​ចំនួន​អ្នកបោះឆ្នោត​ផ្លូវការ​ប្រមាណ​៩៥​ភាគរយ​។ ប៉ុន្តែ​ជ័យជម្នះ​នេះ មិនមាន​ការចូលរួម​គាំទ្រ​ពី​សំណាក់​អ្នកភូមិ Muro ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នោះឡើយ​។ យោងតាម​សារព័ត៌មាន Europe1 លោក Carlos Martins ដែលជា​មេភូមិ បាន​អះអាងថា ពហិកា​របស់​ពលរដ្ឋ​គឺ​ដើម្បី​ប្រឆាំងនឹង​គម្រោង​ធ្វើ​ផ្លូវដែក​របស់​ក្រុង Porto ដែល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​។​

​ការិយាល័យ​បោះឆ្នោត បានចាប់ផ្តើម​បើក​ពី​ម៉ោង​៨ រហូតដល់​ម៉ោង​១១ ប៉ុន្តែ​មិនមាន​អ្នកភូមិ​ណា​ម្នាក់ បាន​ទៅ​ចូលរួម​ធ្វើការ​បោះឆ្នោត​នោះឡើយ​។ លោក Carlos Martins បាន​បញ្ជាក់ថា អ្នកភូមិ​បង្ហាញ​ពី​ស្មារតី​រួម ដើម្បី​ប្រឆាំងនឹង​គម្រោងការ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០២ ហើយ​ការអភិវឌ្ឍន៍​នេះ បង្កបញ្ហា​រស់នៅ​របស់​ពលរដ្ឋ​នៅក្នុង​ភូមិ​។​

«​អ្នកភូមិ Muro មិនអាច​ផ្លាស់ប្តូរ​ទីលំនៅ​នោះឡើយ ពីព្រោះ​យើង​នឹងមាន​ការពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​សុខភាព ការនាំ​កូន​ទៅ​សាលា ឬ​ដើម្បី​ធ្វើការ​។ ដូច្នេះ​យើង​នាំគ្នា​ធ្វើពហិកា​ទាំងអស់គ្នា​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Maria Dolores Viveiro អ្នកភូមិ​ម្នាក់​ដែលមាន​អាយុ​៦២​ឆ្នាំ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​