រដ្ឋមន្រ្តីសុខាភិបាល ស្នើបុគ្គលិកពេទ្យ បង្កើនការពារសុខភាព កុមារឲ្យជៀសផុត ពីជំងឺកញ្ជ្រឹល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើឲ្យបុគ្គលិកពេទ្យ ត្រូវបង្កើនការយកចិត្ត ទុកខ្ពស់ដើម្បីការពារ សុខភាពកុមារឲ្យជៀស ផុតពីការឆ្លងជំងឺកញ្ជ្រឹល ក្រោយពីមានទារក អាយុ ៧ខែ បានឆ្លងជំងឺបន្ទាប់ ពីស្ងប់ស្ងាត់មួយរយៈ។

ការស្នើរបស់ លោករដ្ឋមន្រ្តីនេះ បានធ្វើឡើងកាលថ្ងៃទី២៨ មករា ឆ្នាំ២០១៦ នៅពេលដែលលោកបានចុះ ជួបផ្ទាល់ជាមួយប្រជាជន នៅភូមិត្រពាំងស្វាយ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យសកម្មភាពចុះ ចាក់វ៉ាក់ការពារជំងឺកញ្រ្ជឹល ក្រោយរកឃើញករណី ជំងឺកញ្រ្ជឹងលើទារកអាយុ ៧ខែម្នាក់ បានឆ្លងជំងឺកញ្ជ្រឹល។

លោក ម៉ម ប៊ុនហេង បានធ្វើការពង្រឹងដល់ បុគ្គលិកសុខាភិបាលទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ខ្ពស់ក្នុងការការពារ សុខភាពប្រជាជន និង សាកសួរព័ត៌មានបន្ថែម អំពីសហគមន៍ផងដែរ។

លោកបន្តថា កុមារចាប់ពីអាយុ ៩ខែ ដល់ ក្រោម ១៥ ឆ្នាំ ត្រូវចាក់វ៉ាក់សាំងការពារ ជំងឺកញ្រ្ជឹលគ្រប់ៗគ្នា។

សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជា ទទួលស្គាល់ថាជា ប្រទេសដែលមានស្ថានភាព លុបបំបាត់ជំងឺកញ្ជ្រឹល នៅក្នុងខែមីនា ឆ្នាំ២០១៥ ប៉ុន្តែ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បាននឹងកំពុងបន្តការតាមដាន ស្រាវជ្រាវជំងឺកញ្ជ្រឹល ដើម្បីស្វែងរកអំពី ករណីវីរុសជំងឺកញ្ជ្រឹល ឆ្លងចូលពីប្រទេសក្រៅ និងដើម្បីធានាឲ្យបាន នូវវិធានការត្រួតពិនិត្យ សមស្របដែលអាចអនុវត្តបាន៕

រដ្ឋមន្រ្តីសុខាភិបាល ស្នើបុគ្គលិកពេទ្យ បង្កើនការពារសុខភាព កុមារឲ្យជៀសផុត ពីជំងឺកញ្ជ្រឹល