ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​ចង.ក​សម្លាប់​ខ្លួន ​​​បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាល​ពី​​វេលា​ម៉ោង​៣និង៣០​នាទីរសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦  ​ស្ថិត​​នៅ​ក្នុង​ភូមិ​អូរ
ឃុំ​​ពន្លៃ ស្រុក​បរិបូរ​ណ៏ ។

​មន្ត្រី​​​នគរបាល​បានឱ្យ​​ដឹង​ថា បុរស​​ដែល​ចង.ក​សម្លាប់​ខ្លួន​ខាង​លើ​​នេះ ឈ្មោះ សាន់ ច​ន្ថា អាយុ​៣៥​ឆ្នាំ ​​នៅ​លីវ រស់​នៅជា​មួយ​ម្តាយ ​​​​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ ។​ បុរស​​​​រូប​នេះ​​​បាន​ធ្វើ​អត្តឃាត​​​ដោយ​​យក​ខ្សែនីឡុង​ ពណ៌ស​​ ចង.ក​ភ្ជាប់​​ទៅ​នឹង​ធ្នឹម​ផ្ទះ​ដោយ​ពុំ​មាន​អ្នកណា​ម្នាក់​​បានដឹង​ឡើយ​ ។

​ស្ត្រី​ជា​ម្តាយ​​​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​​ជា​ម្តាយ​បាន​រៀបចំ​ហូប​បាយ​រួច​ហើយ​ក៏​ចេញ​ទៅ​​ក្រៅ​ជាង​២​ម៉ោង ​លុះ​ពេល​​ត្រឡប់​មក​វិញ​​ស្រាប់តែ​ឃើញ​កូនប្រុស​​​ចង.ក​​សម្លាប់​ខ្លួន​ ​ក៏​​ស្រែក​ឆោឡោ​ឡើង​​​​ឱ្យ​គេ​ឯង​​​ជួយ ​ប៉ុន្តែ​កូន​​​ប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ស្ត្រី​ជា​ម្តាយ​បាន​​បន្តថា កូនប្រុស​គាត់​មាន​គ្រោះ ​ត្រូវ​ស្រោច​ទឹក​រំដោះគ្រោះ​នៅ​ថ្ងៃ​ទី​៣០ ​មក​រា​ ​​ខាង​មុខ​នេះ ​ស្រាប់តែ​កូន​​ចង.កសម្លាប់​ខ្លួន​​​​​ដោយ​មិនដឹង​មូល​ហេតុ ។

​ក្រោយ​ពី​​សមត្ថកិច្ច​​​ពិនិត្យ និង​​ធ្វើ​កោសល្យ​វិច័យ​រួច​​​រាល់​ ក៏​​​ប្រគល់​សព​​ទៅឱ្យ​​ក្រុមគ្រួសារ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​​លោក ឃួ​ន សៅ​រុំ អភិបាលស្រុកបរិបូរ​ណ៍ ​​ដែល​​ចុះ​ទៅ​​ពិនិត្យ​សព​ បាន​​ចូលបច្ច័យ​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ៕