ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហ្គេ​ម​មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​រ​ណេ​ត​យីហោ «​សាម​ឌី ណេ​ត​» ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​ព្រៃ​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​រក​ឃើញ​ហួស​សុពលភាព​រយៈពេល​២​ឆ្នាំ ។

ការ​បង្ក្រាប​នោះ ត្រូវ​សមត្ថកិច្ច​ដកហូត​ទូ​ហ្គេ​ម​បាន​២​គ្រឿង និង​បាន​ប្រកាស​ឱ្យ​ម្ចាស់​ទីតាំង​ខាងលើ ត្រូវ​តែ​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ថា ទីតាំង​ខាងលើ គឺ​នៅ​ជិត​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័​ន្ត ដែល​កន្លង​មក ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ មិន​គួរ​ណា​អាជ្ញាធរ​បណ្តោយ​ឱ្យ​មាន​ហ្គេ​ម​បើក​ជិត​សាលា​បែប​នេះ​ទេ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​សិស្ស​មិន​ចង់ទៅ​រៀន ។