កូរ៉េខាងត្បូង កាត់ទោស បុរសជនជាតិ អាម៉េរិកាំងម្នាក់ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទ មនុស្សឃាត

សេអ៊ូល៖ នៅថ្ងៃសុក្រនេះ តុលាការនៅក្នុង ប្រទេសកូរ៉េខាងត្បូង បានសម្រេចកាត់ទោស ដល់បុរសម្នាក់ដែលគេ ស្គាល់ច្បាស់ថាជាជនជាតិ អាម៉េរិកាំងឲ្យជាប់ទោស ចំនួន២០ឆ្នាំ ពីបទមនុស្សឃាត ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ថា បុរសជនជាតិអាម៉េរិកាំង ដែលមានវ័យក្មេងនៅឡើយនោះ ត្រូវបានតុលាការកូរ៉េខាងត្បូង វិនិច្ឆ័យទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ បន្ទាប់ពីរូបគេបានជាប់សង្ស័យ និងជាប់ចោទពីបទមនុស្សឃាត ។

លោក Arthur Patterson អាយុ៣៦ឆ្នាំ ដែលបានធ្វើដំណើរ មកពីសហរដ្ឋអាម៉េរិក ហើយចូលមកស្នាក់នៅក្នុងប្រទេស កូរ៉េខាងត្បូងកាលពីខែកញ្ញា ឆ្នាំមុនត្រូវបាន តុលាការចោទប្រកាន់ពី បទមនុស្សឃាតទៅលើជនរងគ្រោះឈ្មោះ Jo Jung-Pil ដោយចាក់ជាច្រើនកំាបិត បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ទឹក នៅក្នុងហាងលក់ម្ហូបអាហារ មួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ។

គេបានដឹងថា លោក Patterson កាលមានអាយុ១៧ឆ្នាំ លោកត្រូវបានគេដឹងថា ជាកូនប្រុសរបស់យោធា សហរដ្ឋអាម៉េរិកដែលជាប់កិច្ចសន្យា ប៉ុន្តែមន្ត្រីយោធានោះ បានឆ្លើយបដិសេធថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតករឡើយ ៕

កូរ៉េខាងត្បូង កាត់ទោស បុរសជនជាតិ អាម៉េរិកាំងម្នាក់ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទ មនុស្សឃាត