នាង Suzy ស្រស់ស្អាត ជាមួយវ៉ែនតា ម៉ាក′Carin′

កូរ៉េ៖ តារាចម្រៀង និងជាតារាសម្តែងរូបស្រស់នាង Suzy សមាជិកក្រុមចម្រៀង Miss A បាន បង្ហាញខ្លួនជាថ្មី ជាមួយវ៉ែនតាដ៏ស្រស់ស្អាតម៉ាក Carin ។

នេះជាលើកទីមួយ សម្រាប់ស្រីស្រស់វ័យ២១ឆ្នាំ Suzy បង្ហាញម៉ូដវ៉ែនតា ប៉ុន្តែមើលទៅស្ទីលរបស់នាង ស្រស់ស្អាតមិនចាញ់ម៉ូដែល Fashion ល្បីៗនេះទេ ជាមួយវ៉ែនតាស្រីម៉ាក Carin។  អ្នកតំណាងរបស់ Carin បាននិយាយថា “ ពួកយើងជ្រើសរើស Suzy ដើម្បីសម្រាប់វ៉ែនតា Carin ម៉ាកល្បីនេះ ព្រោះគិតថានាងជាតារាដែល សមសម្រាប់ម៉ូដនេះ ហើយយើងមានគម្រោង បើកយុទ្ធនាការជាសារធាណៈ បង្ហាញម៉ូដវ៉ែនតានេះ ជាមួយស្រីស្អាត Suzy ទៀតផង ។

ក្រៅពីមមាញឹកជាមួយបទចម្រៀង Suzy ដែលគេស្គាល់ថា ជាមិត្តស្រីរបស់កំពូល តារាសម្តែង Lee Min Ho ក៏មមាញឹកផងដែរ ជាមួយខ្សែភាពយន្ត និងស្ពតពាណិជ្ជកម្មផ្សេងៗ ៕

នាង Suzy ស្រស់ស្អាត ជាមួយវ៉ែនតា ម៉ាក′Carin′

នាង Suzy ស្រស់ស្អាត ជាមួយវ៉ែនតា ម៉ាក′Carin′