សាយ សៀរ៉ា ៖ អ្នកដែលយកឈ្មោះខ្ញុំ ទៅដើរបោកលុយគេ ថោកជាងសត្វទៅទៀត

ភ្នំពេញ៖ ជាច្រើនលើកច្រើន សារហើយដែរ លោក សាយ សៀរ៉ា បានចេញមុខបកស្រាយ និងប្រកាសឲ្យទស្សនិកជន ដឹងថាលោកមិនដែល ទៅដើរបោកប្រាស់លុយ ពីបងប្អូនណាម្នាក់ ក្រោមហេតុផល មនុស្សធម៌ទេហើយ ជារឿយៗលោកតែងតែ បានធ្វើការព្រមាន ទៅដល់អ្នកយកឈ្មោះលោក ទៅបន្លំបោកប្រាស់គេ និងទុកឱកាសឲ្យពួកគេ បញ្ឈប់ពីទង្វើរបស់ពួកគេ ប៉ុន្តែអ្វីដែលធ្វើឲ្យលោក ខកបំណងនោះ គឺជនខិលខូចទាំងនោះ នៅតែបន្តសកម្មភាពនេះដដែល ដោយធ្វើឲ្យលោកទ្រាំមិនបាន ក៏ប្រើសម្តីបែបអសុរោះ ផ្ញើរសារទៅជនខិលខូចនោះថា អ្នកដែលយកឈ្មោះលោក ដើរបោកប្រាស់គេ គឺថោកទាបជាងសត្វទៅទៀត និងសំណូមពរ ទៅដល់មហាជនកុំ ឲ្យមានការភ័ន្តច្រឡំ និងចាញ់បោកគេឲ្យសោះ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក សាយ សៀរ៉ា គឺជាតារាមួយរូប ដែលរងគ្រោះ ព្រោះតែត្រូវគេយកឈ្មោះ ទៅដើរបោកប្រាស់គេទាំងក្នុង និងក្រៅប្រទេស បើទោះបីជាលោកបាន ព្យាយាមចេញមុខបកស្រាយ និងសុំឲ្យទស្សនិកជន មានការប្រុងប្រយ័ត្នកុំចាញ់បោក ជនខិលខូចទាំងនោះក៏ដោយ ក៏អ្នកបន្លំឈ្មោះលោក ហាក់គ្មានការខ្លាចរអាទាល់តែសោះ ដោយនៅតែបន្តសកម្មភាពនេះ ដដែលជាដដែល ។

កន្លងមកតារាសម្តែងរូបនេះ ធ្លាប់បានចេញមុខបកស្រាយ និងព្រមានទៅដល់អ្នកបន្លំ Account Facebook របស់លោកច្រើនលើក ច្រើនសារហើយ តែពួកគេនៅតែបន្តផ្គើន និងលោករហូតដល់ លោកទ្រាំមិនបាន លោកក៏បញ្ចេញសារថ្មីមួយទៀត ដោយបានប្រើពាក្យ សម្តីបែបអសុរោះ និងសុំចិត្តឲ្យទស្សនិកជន បានដឹងនិងយល់ពី អារម្មណ៍របស់លោក « ខ្ញុំសុំខ្លាចហើយ អាមនុស្សដូចសត្វឆ្កែនេះ វានៅតែយកឈ្មោះខ្ញុំដើរ បោកលុយគេដដែល វាមិនមែនជាមនុស្សទេ វាថោកជាងសត្វទៅទៀត ខ្ញុំបាទ សាយ សៀរ៉ា មិនបានបង្កើតមនុស្សធម៌អីទេ សុំឲ្យពុកម៉ែបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកដឹងផងថា មិនមែនខ្ញុំទេ គឺពួកអាខូចវាចង់បានលុយគេ យកឈ្មោះ និងរូបថតខ្ញុំយកទៅបោកគេ សូមបងៗកាសែតរឺ TVជួយផ្សាយខ្ញុំផង កុំឲ្យគេចាញ់បោកលុយទៀត ហើយនេះលេខខ្ញុំផ្ទាល់ អាចតេមកសួរខ្ញុំបាន 012 48 28 47 088 88 55 866 សុំជួយ Shareផង» ៕