ក្តីស្រមៃក្លាយជាការពិត! ពីក្មេងប្រុសដែលត្រូវ ធ្វើបាបម្នាក់ក្លាយជា ម៉ូដែលដ៏ស្រស់ស្អាត

អាមេរិក៖ Leggy Brittney ក្មេងប្រុសម្នាក់បានធ្វើឲ្យ បំណងប្រាថ្នាតាំងពីតូចក្លាយជាការពិតដោយ វះកាត់កែភេទរហូតក្លាយជាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ ។

Leggy Brittney វ័យ១៧ឆ្នាំដែលកើតមកជាក្មេងប្រុស មាននិស្ស័យដូចស្រីតាំងពីកំណើតបានសម្រេចបំណងប្រាថ្នា ដោយប្តូរភេទ និងក្លាយជាស្រីស្អាតម្នាក់ បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនថា “តាំងពីអាយុបីឆ្នាំខ្ញុំមានអារម្មណ៍ថា រូបរាងរបស់ខ្ញុំមិនត្រូវនឹងចរឹក ដោយចូលចិត្តលេងតុក្កតារបស់ក្មេងស្រីហើយ មិនដែលចូលចិត្តលេងតុក្កតាដែលក្មេងប្រុសទូទៅលេងនោះទេ” ។

លោកស្រី Staci Morrison វ័យ៣៣ឆ្នាំជាម្តាយបាននិយាយថា “ កាលកូននៅតូចខ្ញុំ អស់សង្ឈឹមពេលឃើញកូនមានចរឹកដូចនេះ ចាំបានថាកាល Leggy មានអាយុ៣ឆ្នាំនាងមានចរឹកដូចមនុស្សវ័យកណ្តាលនឹងតែងតែនិយាយប្រាប់ខ្ញុំថា នាងចង់ពាក់ស្បែកជើងកែង និងចង់ស្លៀកឈុតដូចម៉ាក់ ពេលនោះខ្ញុំហួសចិត្តនឹងកូនណាស់”  ។

និយាយដល់រឿងឈឺចាប់នាង Leggy Brittney បានឲ្យដឹងទៀតថា“ មិត្តភក្កនៅសាលាមើលងាយនិងធ្វិបាបខ្ញុំណាស់ ពេលខ្លះពួកគេដាល់ពោះខ្ញុំ ពេលខ្លះពួកគេបោចសក់ និងច្រានខ្ញុំដួលជាញឹកញាប់ ដោយការភ័យខ្លាចខ្ញុំក៏ឈប់ទៅសាលា និងជួលគ្រូមកបង្រៀននៅផ្ទះ” ។

រហូតដល់អាយុ១៥ឆ្នាំ Leggy Brittney បានសុំម្តាយនិងឪពុកចុង លោក Andy Fraga វះកាត់កែភេទព្រោះកាន់តែមាអារម្មណ៍ថា នាងមិនមែនជាខ្លួនឯង ។ ដោយការគាំទ្រពីឪពុកម្តាយ Leggy បានវះកាត់កែភេទឲ្យក្លាយជាមនុស្សម្នាក់ផ្សេងទៀត ហើយរហូតមកដល់ពេលនេះនាងមានទំនុកចិត្តលើខ្លួនឯងណាស់ ហើយក្លាយជាមនុស្សរឹងប៉ឹងនិងរីករាយម្នាក់ ។

បើទោះបីជាការវះកាត់បានសម្រេចតែ Leggy ក៏ជួបបញ្ហាខ្លះដែរ ដោយមិនទុកចិត្តថានឹងមានស្នេហាពិតព្រោះនាងស្រលាញ់មនុស្សប្រុសម្នាក់ បាន២ឆ្នាំហើយក៏ត្រូវបែកគ្នាវិញព្រោះគ្រួសាររបស់បុរសម្នាក់នោះ មិនអាចទទួលយកបានពេលដឹងថា Leggy ជាមនុស្សប្រុសកែភេទ ៕