FFC ​អនុញ្ញាត​ឱ្យ​កីឡាករ​ទាំង​៧​ដែល​ក្រោន​ព្យួរ​ជើង អាច​រក​ក្លឹប​ថ្មី​លេង​បាន


FFC ​អនុញ្ញាត​ឱ្យ​កីឡាករ​ទាំង​៧​ដែល​ក្រោន​ព្យួរ​ជើង អាច​រក​ក្លឹប​ថ្មី​លេង​បាន

សហព័ន្ធ​បាល់​ទាត់​កម្ពុជា ​(FFC) ​​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ កីឡាករ​ទាំង​៧​ដែល​ក្លឹប​ភ្នំពេញ​ក្រោន​សម្រេច​ព្យួរ​ជើង​កាល​ពី​ឆ្នាំ​២០១៥​នោះ ​រួម​មាន ​ទូច សុខហេង, យួគ អះអារី, សារី ម៉ាត់ណូរ៉ូទីន, សាន ឧសភា, ងយ ស្រ៊ីន, ថោង ដា និង សុះ ស៊ូហាណា ​អាច​ទៅ​រក​ក្លឹប​ថ្មី​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ​បាន និង​បង្គាប់​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​​ត្រូវ​​បើក​ប្រាក់​ខែ​តាម​កិច្ច​សន្យា​ដល់​កីឡាករ​ទាំង​៧​នាក់​ ដែល​មិន​ទាន់​បាន​បើក​ឱ្យ​នោះ​ផង​ដែរ។

 

FFC ​អនុញ្ញាត​ឱ្យ​កីឡាករ​ទាំង​៧​ដែល​ក្រោន​ព្យួរ​ជើង អាច​រក​ក្លឹប​ថ្មី​លេង​បាន

 

ចំពោះ​គ្រូ​បង្វឹក​វិញ ​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​សម្រេច​ពិន័យ​លោក ប៊ូយ ដារី ​មិន​ឱ្យ​ពាក់ព័ន្ធ​រាល់​សកម្មភាព​បាល់ទាត់​រយៈ​ពេល​២​ឆ្នាំ ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ហើយ​លោក ងួន ​ចាន់ សុធា , សើ សីហា ​និង​ទេស សុផាត ​វិញ ​ពិន័យ​មិន​ឱ្យ​ពាក់​ព័ន្ធ​បាល់​ទាត់​រយៈ​ពេល​១​ឆ្នាំ។

 

FFC ​អនុញ្ញាត​ឱ្យ​កីឡាករ​ទាំង​៧​ដែល​ក្រោន​ព្យួរ​ជើង អាច​រក​ក្លឹប​ថ្មី​លេង​បាន

 

 

អត្ថបទ៖ មុន្នី រម្យ