ក្រសួងអប់រំ ត្រូវការបេក្ខជន០១រូប សម្រាប់ប្រកួត Attachment Officer នៅលេខាធិការដ្ឋាន អាស៊ាន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំអគ្គនាយក អគ្គាធិការ នៃក្រសួងអប់រំ ឲ្យបញ្ជូន បេក្ខជន០១រូប សម្រាប់ប្រកួតប្រជែងធ្វើជា Attachment Officer នៅលេខាធិដ្ឋានអាស៊ាន។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ក្រោមគម្រោងរបស់ Japan-ASEAN Integration Fund (JAIF) លេខាធិកាដ្ឋានអាស៊ាន នឹងបន្តអនុវត្តកម្មវិធី Attachment Programme of Officers from CLMV នៅក្នុងខែ មេសា ឆ្នាំ២០១៦ សម្រាប់រយៈពេល ០១ឆ្នាំ។

លេខាធិការដ្ឋានអាស៊ាន ត្រូវជ្រើសរើស Attachment Officer សម្រាប់ក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ចូលរួមក្នុងវគ្គនេះ ហើយបេក្ខជនដែលត្រូវចូលរួម ត្រូវមានចំណេះដឹងអំពី អាស៊ាន និងភាសាអង់គ្លេសច្បាស់លាស់។

អគ្គនាយក អគ្គាធិការ ត្រូវបញ្ជូនបេក្ខជន០១រូប និងសញ្ញាបត្រពាក់ព័ន្ធឲ្យបានមុនថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (កម្ពុជា) ធ្វើការជ្រើសរើសចុងក្រោយ មុនបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិបន្ត៕