​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

Doliprane TVC

ជាធម្មតា​យើង​តែងតែ​ឃើញ​តារា​កូរ៉េ​ល្បីៗ ​បង្ហាញខ្លួន​តែ​នៅលើ​ឆាក​ប្រគំ​តន្ដ្រី​ធំៗ ឬ តាម​ស្ថានីយទូរទស្សន៍​តែប៉ុណ្ណោះ ប៉ុន្តែ​ជឿជាក់ថា​ទស្សនិកជន​មួយចំនួនធំ​ក៏​ចង់ដឹង​ដែរ​ថា​រាល់​ពេលដែល​ទំនេរ​សម្រាក​ពី​ការងារ តើ​តារា​ល្បីៗ​នៅក្នុង​ដួងចិត្ត​របស់​យើងទាំងអស់គ្នា​ចូលចិត្ត​ធ្វើ​អ្វី ? កន្លងមក​យើង​ធ្លាប់​ដឹង​ស្រាប់​ហើយ​ថា​សម្រាប់​តារា K-pop ល្បីៗ ទោះបីជា​ចេញ​ដើរទៅ​ណា​មក​ណា​ក៏​មិន​ងាយ​ឲ្យ​មហាជន​ស្គាល់មុខ​ដែរ ប៉ុន្តែ​ទោះជា​មានការ​ប្រុងប្រយ័ត្ន​ពី​អ្នកប្រមាញ់​រូបថត​យ៉ាងណាក៏ដោយ​ក៏​ក្រុម​តារាៗ​ទាំងនោះ​នៅតែ​មិនអាច​គេចផុត​ឡើយ ។ ជាក់ស្ដែង​ដូចជា​រូបថត​ខាងក្រោម​នេះ​គឺជា​រូបថត​របស់​តារា​កូរ៉េ​ល្បីៗ​មួយចំនួន​ដែល​ត្រូវ​មហាជន​ថត​បាន​នៅពេលដែល​ពួក​តារា​ទាំងនោះ​ទៅ​កម្សាន្ត​នៅក្នុង​ក្លិប​រាត្រី​នានា ហើយ​សម្រាប់​រូបថត​ប៉ុន្មាន​សន្លឹក​នេះដែរ​ប្រហែល​ជាមាន​ទស្សនិកជន​ខ្លះ​មិន​ធ្លាប់​បានឃើញ​ពីមុនមក​ទេ ។ ចង់ដឹងថា​តើ​តារា​កូរ៉េ​រូប​ណាខ្លះ​ដែល​ចូលចិត្ត​ចូល​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី សូម​មើល​ការ​បង្ហាញជូន​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖

​ ​១. សមាជិក​ក្រុម Girl’s Generation

នាង Hyoyeon និង សមាជិក​ក្រុម Miss A នាង Min កាលពី​កំឡុង​ឆ្នាំ ២០១៣ មាន​មហាជន​ជា​ច្រើ​បានឃើញ​សមាជិក​ក្រុម Girl’s Generation នាង Hyoyeon និង សមាជិក​ក្រុម Miss A នាង Min ទាំងពីរ​នាក់​កំពុង​រាំលេង​ជាមួយនឹង​ឧបករណ៍​ចាក់​ភ្លេង​នៅក្នុង​ក្លឹប​រាត្រី​មួយកន្លែង​ក្នុងប្រទេស​កូរ៉េខាងត្បូង ។ ហើយ​ជា​ញឹកញាប់​គេ​ឃើញ Hyoyeon និង Min តែងតែ​ចូល​ក្លឹប​រាត្រី​ជាមួយគ្នា​រហូត ហើយ​មានពេលខ្លះ​ពួកគេ​ទាំងពីរ​នាក់​បង្ហាញ​ក្បាច់​រាំ​ដែល​មើលទៅ​មិន​សមរម្យ​ទៀតផង ។

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

​២. ពិធី​សម្ភោ​ធ​បើក​ដំណើរការ​ក្លឹប AOMG
​គេ​ឃើញ​មាន​តារា​ល្បីៗ​ជាច្រើនរូប​បាន​ចូលទៅ​កម្សាន្ត​ក្នុងឱកាស​បើក​ដំណើរការ​ក្លឹប AOMG ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដោយ​ក្នុងនោះ​មានដូចជា Justin Bieber, G-Dragon, Jay Park, សមាជិក​ក្រុម 2AM លោក Jo Kwon, សមាជិក​ក្រុម 2PM លោក Woo Young, សមាជិក​ក្រុម 2NE1 នាង CL និង​សមាជិក​ក្រុម Girl’s Generation នាង Hyoyeon ជាដើម ។

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

៣. ក្រុម​ចម្រៀង SHINee

កាលពី​ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៣ ក្រុម​ចម្រៀង​បុរស SHINee បាន​ទៅ​សម្ដែង​នៅក្នុង​ក្លិប​រាត្រី​មួយកន្លែង​ក្នុង​សង្កាត់ Gangnam ទីក្រុង​សេ​អ៊ូ​ល ។

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

៤. សមាជិក​ក្រុម 2AM លោក Jo Kwon លេចមុខ​ក្នុង​ក្លិប​កម្សាន្ត​ដ៏​ធំ​មួយ​ក្នុងប្រទេសថៃ ។​

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

៥. សមាជិក​ទាំង ៥ នាក់​ក្នុង​ក្រុម 4Minute

កាលពី​ពាក់​ម​ណ្ដា​ល​ខែកក្កដា ឆ្នាំ ២០១៣ គេ​បាន​ប្រទះឃើញ​សមាជិក​ទាំង ៥ នាក់ ក្នុង​ក្រុម 4Minute មាន​នាង Jihyun, Gayoon, Jiyoon, Hyuna, Sohyun ដើរ​ចេញពី​ក្លិប​កម្សាន្ត​មួយកន្លែង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ។

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

៦. PSY

កាលពី​ខែកញ្ញា ឆ្នាំ ២០១២ កំពូល​តារាចម្រៀង PSY បាន​ទៅ​កម្សាន្ត​ក្នុង​ក្លឹប Circle ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ។

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

៧. តារាចម្រៀង​សមាជិក​ក្រុម Dal Shabet

​ស្រី​ស្អាត Subin ក្នុង​ក្រុម Dal Shabet លេច​វត្តមាន​នៅក្នុង​ក្លិប Club Sandome ដែលជា​ក្លឹប​រាំ​ស្រាត​ជាមួយ​អាង​ហែល​ទឹក​ដ៏​មាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ៕ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?

​តារា​កូរ៉េ​ល្បីៗ ណាខ្លះ​ដែល​ចូលចិត្ត​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី ​?