ភេសជ្ជៈ​៣​មុខ​អាច​ជួយ​សម្រាល​ការឈឺចាប់​ពេល​ធ្លាក់​ឈាមរដូវ​

ភេសជ្ជៈ​៣​មុខ​អាច​ជួយ​សម្រាល​ការឈឺចាប់​ពេល​ធ្លាក់​ឈាមរដូវ​

​មាន ស្ត្រី​ស្ទើរតែ​ទាំងអស់ តែង​មាន​ភាព​ពិបាក ក្នុង​អត់ទ្រាំ​នឹង​ការឈឺចាប់ ដែល​កើតមាន​ក្នុង អំឡុងពេល​នៃ​ការធ្លាក់​ឈាមរដូវ​។ មាន​ស្ត្រី​មួយចំនួន អាច​នឹង​ប្រឈម​នូវ​ការ ឈឺចាប់​នេះ ខ្លាំងក្លា​ជាង ស្ត្រី​ផ្សេងទៀត ។ មូលហេតុ​ចំបង​នៃ​ការឈឺចាប់​នេះ គឺ​ដោយសារតែ អតុល្យភាព​នៃ កម្រិត​អរ​ម៉ូ​ន នៅក្នុង​រាងកាយ​។ ស្ត្រី​ភាគច្រើន តែង​ជ្រើសរើស​យក ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​សម្រាល​នូវ ការឈឺចាប់​នេះ ។ ប៉ុន្តែ ការជ្រើសរើស​យក វិធី​ព្យាបាល​ដោយ​ការប្រើ ថ្នាំ​បំបាត់​ការឈឺចាប់ អាច​នាំមក នូវ ផល​រំខាន​ដ៏​អាក្រក់​មួយ ។​

​ខាងក្រោម​នេះ គឺជា​វិធី​បែប​ធម្មជាតិ​ងាយៗ ក្នុងការ​សម្រាល​នូវ​ការឈឺចាប់ ដែល​បណ្តាល​មកពី​ការ​ធ្លាក់ឈាម ដោយ​អ្នក​គ្រាន់តែ​ទទួល​ទាន​នូវ​ភេសជ្ជៈ​ធម្មជាតិ​ទាំងនេះ ៖

១. ទឹក​ប្រទាល​កន្ទុយក្រពើ និង ទឹកឃ្មុំ​
 ទឹក​ប្រទាល​កន្ទុយក្រពើ​ពី​ធម្មជាតិ គឺ​មាន​សមាសធាតុ ក្នុង​ការជួយ​សម្រាល​ដល់​ការឈឺចាប់​។  អ្នក​អាច ធ្វើកា​រលាយ​ល្បាយ​រវាង ទឹក​ប្រទាល​កន្ទុយក្រពើ និង បន្ថែម​ជាមួយនឹង ទឹកឃ្មុំ ១​ស្លាបព្រា កាហ្វេ​។ ចូរ​ផឹក​វា ឲ្យបាន ២ ទៅ ៣​ដង ក្នុង​មួយ​ថ្ងៃ​។ វិធី​នេះ អាច​ជួយ​សម្រាល ដល់​ការឈឺចាប់ ដែល​បណ្តាល​មកពី ការធ្លាក់​ឈាមរដូវ ។ ទឹក​ប្រទាល​កន្ទុយក្រពើ អាច​ជួយ​លៃ​តម្រូវ នូវ​ដំណើរ​ឈាម​រត់ នៅក្នុង​រយៈពេល​នៃ​ការធ្លាក់​ឈាមរដូវ ឲ្យបាន​ត្រឹមត្រូវ​ល្អ​។​

២. ទឹក​ម្នាស់​
តើ​អ្នក​មាន ដឹង​ទេ​ថា ទឹក​ម្នាស់ គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ bromelanin ? វា​អាច​ជួយ សម្រាល​នូវ អាការៈ​នៃ​ការឈឺ​រមួល ក្នុង​ពោះ និង ការឈឺចាប់​សាច់ដុំ ក្នុងអំឡុងពេល​នៃ​ការ​ធ្លាក់ឈាម​រដូវ​នេះ ។ ជាមួយនឹង​ការ ផឹកទឹក​ម្នាស់​ត្រឹមតែ​មួយ​កែវ នោះ​អ្នកនឹង​អាច បាត់បង់​នូវ​អារម្មណ៍ នៃ​ការឈឺចាប់​នេះ បាន​។ ប្រសិនបើ​រាងកាយ​អ្នក មិន​អាច​ទទួល​យក​ទឹក​ម្នាស់​នេះ​បាន នោះ​អ្នក​អាច​ជ្រើសរើស​យក ទឹក​ការ៉ុត​យក​មក​ទទួល​ទាន​ជំនួស​វិញ ។ ទឹក​ការ៉ុត ក៏​អាច​មាន​ប្រសិទ្ធិភាព ក្នុងការ​សម្រាល បាន​ដល់ ការឈឺចាប់​សាច់ដុំ និង អា​ការៈឈឺរ​មួល​ក្នុង​ពោះ បាន​ផង​ដែរ​។​

៣. ទឹក​ជី​អង្កា​ម និង ខ្ញី​
ទឹក​ជី​អង្កា​ម អាច​ជួយ​សម្រាល ដល់​សភាព​តឹង​ណែន របស់​សាច់ដុំ នៅក្នុង​រាងកាយ ។ ធ្វើកា​រលាយ​ល្បាយ រវាង ទឹក​ជី​អង្កា​ម និង ជាមួយ​នឹង​ទឹក​ខ្ញី ។ វិធី​ធម្មជាតិ​មួយ​នេះ នឹង​អាចជួយ​បំបាត់ នូវ​ការឈឺចាប់ ដែល​បណ្តាល​មកពី​ការ​ឈឺពោះ​នៃ​ការ​ធ្លាក់ឈាម​រដូវ​នេះ​បាន​។ អ្នក​គួរ​យក​វា មក​ទទួល​ទាន ក្នុង​ទម្រង់​ជា​លក្ខណៈ​ធម្មជាតិ នោះ​អ្នកនឹង​ទទួលបាន​នូវ លទ្ធផល​ដ៏​ល្អ ។ អ្នក​អាច​យក វា​មក​ផឹក ពី ២  ទៅ ៣​ដង ក្នុង​មួយ​ថ្ងៃ គឺ​អាស្រ័យ​ទៅតាម សភា​ពនៃ​ការឈឺចាប់​របស់​អ្នក ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។