ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

Doliprane TVC

លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya) បាន​បង្ហើប​ថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​មិត្ត​អ្នកគាំទ្រ​ភាគច្រើន​បន្ត​ការគាំទ្រ​រឿង​ដែល​លោក​សម្តែង ជាពិសេស​រឿង «​តាម​ផ្គាប់ចិត្ត​ស្នេហ៍​អូន​» (Tarm Ruk Keun Jai) នៅតែមាន​សន្ទុះ​អ្នកទស្សនា​ច្រើន​មិន​ធ្លាក់ចុះ​។​

ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

​ក្នុងនោះដែរ​លោក​ក៏បាន​ចេញមុខ​បកស្រាយ​ពាក្យ​ចចាមអារ៉ាម​ដែលថា អ្នកគ្រប់គ្រង​ប៉ុស្តិ៍​នឹង​ចាប់​ឱ្យ​លោក​សម្តែង​ជា​គូ​ជាមួយ​អ្នកនាង ម៉ៃ ដាវី​កា (Mai Davika) ដែលជា​តារា​ស្រី​ឯករាជ្យ​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប៉ុស្តិ៍​ទូរទស្សន៍​។

ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

លោក ណា​ដេ​ត បាន​បញ្ជាក់ថា លោក​មិន​បានដឹង​ទេ​ថា នឹងមាន​ការចាត់ចែង​ឱ្យ​លោក​សម្តែង​ជា​គូ​ជាមួយ​អ្នកនាង ម៉ៃ ព្រោះ​ខាង​ប៉ុស្តិ៍​មិនមាន​បញ្ជាក់ប្រាប់​លោក​សោះ​ឡើយ តែបើ​តាម​ដែល​ដឹង​គឺ​កំលុង​ឆ្នាំនេះ​លោក​ប្រហែលជា​មិនអាច​ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង ម៉ៃ នោះទេ ព្រោះ​តួឯក​ស្រី​ដែល​លោក​ត្រូវ​ចាប់​ដៃគូ​សម្តែង​ជាមួយ​ជា​បន្តបន្ទាប់​គឺ​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya)​។​

ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

​គួរបញ្ជាក់​ផងដែរ​ថា លោក ណា​ដេ​ត និង អ្នកនាង យ៉ា​យ៉ា នឹង​រឿង​បន្តបន្ទាប់​ចំនួន ២ រឿង ដែល​ក្នុងនោះ​មានរឿង «​ប្តូរ​វិញ្ញាណ​រក​ស្នេហ៍​» (Leh Lub Salub Rarng) ដែល​បានធ្វើ​ពិធី​ក្រុង​ពាលី​រាល់​ហើយ តែដោយសារ​លោក​ត្រូវ​បួស​សងគុណ​អ្នកមានគុណ ហើយ​ត្រូវ​រងចាំ​ឱ្យ​សភាព​សក់ និង ចិញ្ចើម​ដុះ​មក​គ្រាន់បើ នឹង​ការចាត់​ផ្តើម​ថត​ភ្លាមៗ​។

ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

ហើយ​រឿង​មួយទៀត ដឹកនាំ​ដោយ​អ្នកនាង អែន​ថង ប្រា​ស៊ុម​ ​(Anne Thongprasom) ដោយ​រូបលោក​ក៏​មិនដឹងថា ចំណងជើង​រឿង​មាន​ឈ្មោះថា​អ្វី​នោះទេ តែ​លោក និង​អ្នកនាង យ៉ា​យ៉ា បាន​យល់ព្រម​ធ្វើជា​តួ​ឯ​ប្រុស​ស្រី​របស់​រឿង​អ្នកនាង អែន​ថង រួចហើយ​។​

ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

​លោក​បាន​បន្ថែមទៀតថា ក្នុង​រយៈពេល ២ ឆ្នាំ ខាង​មុននេះ លោក​ប្រហែលជា​មិនអាច​សម្តែង​រឿង​ផ្សេង​ទៀតឡើយ ហើយ​លោក​ក៏​មិន​គិតថា កាលដែល​លោក និង អ្នកនាង យ៉ា​យ៉ា សម្តែង​ជា​គូ​ជាមួយគ្នា​ធ្វើឱ្យ​មិត្ត​នាក់​គាំទ្រ​មាន​អារម្មណ៍​ធុញ​ទ្រាំ​នោះទេ​។

ណា​ដេ​ត បដិសេធ ម៉ៃ ដាវី​កា ព្រោះតែ យ៉ា​យ៉ា​

ទន្ទឹមនឹងនោះ លោក ណា​ដេ​ត ក៏​បញ្ជាក់​ជា​ចុងក្រោយ​ថា លោក​មាន​អារម្មណ៍​ស្អប់ខ្ពើម ឬ មិនត្រូវ​គ្នា​ជាមួយ​អ្នកនាង ម៉ៃ នោះទេ តែ​លោក​បានទទួល​ថត ២ រឿង​ក្នុងឆ្នាំនេះ​រួម គឺ​ពិតជា​មិនមាន​ពេលវេលា​ទៅ​សម្តែង​ជាមួយ​អ្នកនាង ម៉ៃ ទៀតឡើយ បើ​អាច​ប្រហែលជា​រងចាំ ២ ឆ្នាំ​ទៀត ទើប​មានឱកាស​បាន​ថត​ជា​គូ​ជាមួយ​អ្នកនាង ម៉ៃ​៕ ខេ​រី​
(​ប្រភព​៖ ថា​រ័ត្ន​)