លោក កែវ រ៉េមី ៖ កីឡា​បើ​ហាត់​មិន​បង់ប្រាក់ មិនមាន​តម្លៃ​ឡើយ​

​លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សកម្មភាព​ជនពិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា «​កីឡា​បើ​ហាត់​មិន​បង់ប្រាក់​មិនមាន​តម្លៃ​» ការ​ថ្លែង​បែបនេះ​នា​មហាសន្និបាត​របស់​ស​ហ​ព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ (I.T.F) កម្ពុជា ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ទី​៤ (២០១១-២០១៥) ហើយ​បន្ត​អាណត្តិ​ទី​៥ (២០១៦-២០២០) នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា​។

​លោក កែវ រ៉េមី ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ (I.T.F) កម្ពុជា បាន​មានប្រសាសន៍ថា ការហាត់​កីឡា​ដោយ​គោរព​វិន័យ វា​នឹងធ្វើ​ឲ្យ​យើង​ង​មាន​សេចក្តីថ្លៃថ្នូរ ហើយ​ការហាត់​ប្រសិនបើ​មិនមាន​ការចំណាយ​ប្រាក់ ដើម្បី​ហាត់​នោះទេ វា​នឹងធ្វើ​ឲ្យ​បាត់បង់​នូវ​តម្លៃ​នៃ​គុណភាព​របស់​កីឡា ប៉ុន្តែ​ប្រសិនបើ​ការហ្វឹកហាត់​មានការ​ចំណាយ​នូវ​ថវិកា​បង់ វា​នឹងធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​មាន​អារម្មណ៍​ស្តាយ ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​របស់​ខ្លួន​។  

​លោក កែវ រ៉េមី បញ្ជាក់ថា​៖«​ការហាត់​កីឡា​ប្រសិនបើ​មិនមាន​ចំណាយ​ប្រា​ក់សោះ ខ្ញុំ​គិតថា​ការហាត់​នោះ​វា​មិនមាន​តម្លៃ​នោះទេ តែបើ​យើង​ចំណាយលុយ​ដើម្បី​ចូលរួម​ហាត់​តាម​កម្រិត​ណាក៏ដោយ យើង​មាន​អារម្មណ៍​ស្តាយ វា​ធ្វើ​ឲ្យ​យើង​ខំ​ហាត់​បន្តទៀត​»​។​

លោក កែវ រ៉េមី  ៖ កីឡា​បើ​ហាត់​មិន​បង់ប្រាក់ មិនមាន​តម្លៃ​ឡើយ​
​លោក​ប្រធានកិត្តិយស​រួប​នេះ​បាន​បន្តទៀតថា កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ​នេះ មិនមែន​សម្រាប់តែ​ក្មេងៗ​ហា​ត់បុ​ណ្ណោះ​ទេ សូម្បីតែ​មនុស្ស​ចាស់​ប្រុស​ស្រី​ក៏​អាច​ហាត់​បានដែរ លើសពីនេះទៅទៀត វា​អាចជួយ​ឲ្យ​មាន​ស្មារតី​រឹងមាំ​ល្អ មិន​តក់ស្លុត​នៅពេល​ជួប​បញ្ហា និង​សុខ​ភាពល្អ​ហើយ​អាចជួយ​ឲ្យ​យើង​ជៀស​ផុតពី​គ្រឿងញៀន និង​អាចជួយ​សន្សំ​ថវិកា​ថែម​ទៀតផង​។

​លោក កែវ រ៉េមី ត្រូវបាន​អង្គ​មហាសន្និបាត​ស​ហ័​ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ ដែល​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា បានតែងតាំង​ឲ្យ​ធ្វើជា​ប្រធានកិត្តិយស​ប្រចាំ​សហព័ន្ធ​នេះ​។ ហើយ​ការតែងតាំង​នេះដែរ លោក បាន​ចាត់ទុកថា វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​លោក ដើម្បី​រំលឹក​ឡើងវិញ​នូវ​ក្បាច់គុណ​តេ​ក្វាន់​ដូ ដែល​លោក​បាន​ហាត់​នៅ​សហរដ្ឋអាមេរិក  និង​បាន​ចោល​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។​
លោក កែវ រ៉េមី  ៖ កីឡា​បើ​ហាត់​មិន​បង់ប្រាក់ មិនមាន​តម្លៃ​ឡើយ​

​នៅក្នុង​អង្គ​មហាសន្និបាត​នេះដែរ លោក កែវ រ៉េមី បានលើកឡើង​ពី​គោលបំណង​សំខាន់ៗ​នៃ​មហាសន្និបាត​នេះ​ថា​៖«​ខ្ញុំ​សូម​ជំរាបជូន​ថា ការធ្វើ​មហាសន្និបាត​នេះដែរ​ក្នុង​គោលបំណង​សំខាន់ គឺ​ចង់​ពង្រឹង និង​ពង្រីក​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ យើង​នឹង ឲ្យ​មានការ​រីកចម្រើន ហើយ​ក្នុងទិសដៅ​ឆ្ពោះទៅរក​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ទៅ​ថ្ងៃ​អនាគត​។ តាមពិត​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ នេះ​មាន​ដើមកំណើត​មកពី​ប្រទេស​កូរ៉េខាងជើង​»​។

​ទន្ទឹមនឹងនេះ លោក អ៊ុក រី ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ កម្ពុជា​ដែល​ទើបតែ​តែងតាំង​ថ្មី​បាន​សន្យាថា នៅក្នុង​អាណត្តិ​ថ្មី​នេះ​យើង​នឹង​បង្កើត​មាន​ព្រឹត្តិការណ៍​ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​បាន​ដង​។ ហើយ​សហព័ន្ធ​នឹងធ្វើ​ការផ្សព្វផ្សាយ​ពី​កីឡា តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ នេះ​មាន​ភាពល្បីល្បាញ និង​ស្វែងរក​វិធី​ធ្វើយ៉ាងណា​ទាក់ទាញ​យុវជន​ចូលរួម​ហ្វឹកហាត់​ឲ្យ​កាន់តែច្រើន ជាពិសេស​កីឡាករ​កីឡាការិនី​វ័យក្មេង ដើម្បី​បណ្តុះបណ្តាល​ជំនាញ និង​ទេពកោសល្យ​ដល់​ពួកគេ ក្នុង​គោលបំណង​ឆ្ពោះទៅរក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
លោក កែវ រ៉េមី  ៖ កីឡា​បើ​ហាត់​មិន​បង់ប្រាក់ មិនមាន​តម្លៃ​ឡើយ​

​សហព័ន្ធ​ដែលមាន ក្លិប សមាគម ដែលជា​សមាជិក​ជាង​២០ និង​មាន​កីឡាករ​កីឡាការិនី​ជាង ៨០០​នាក់ ព្រមទាំង​មាន​អាជ្ញាកណ្តាល ២​នាក់ និង​គ្រូបង្វឹក​អន្តរជាតិ​ម្នាក់ នៅក្នុង​អង្គ​មហាសន្និបាត​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អែ​ហ្វ កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា នៅ​ទីស្នាក់ការ NOCC ក៏មាន​ការតែងតាំង​សមាជិក និង​សមាសភាព​ថ្មី​ផងដែរ ក្នុងនោះ លោក អ៊ុក រី ជា​ប្រធាន​, លោក កែវ រ៉េមី ជា​ប្រធានកិត្តិយស​, លោក អ៊ូ រតនា អនុប្រធាន​, លោក ហ៊ឹម រី​ដា ជា​អនុប្រធាន​, លោក ខូវ ឆាយ ជា​អនុប្រធាន​, លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​, លោក កៅ មករា ជា​អគ្គលេខាធិការរង និង​លោក ប៉ាល់ ជី​វ័​ន្ត ជា​អគ្គ​ហេ​រញ្ញឹក​៕
លោក កែវ រ៉េមី  ៖ កីឡា​បើ​ហាត់​មិន​បង់ប្រាក់ មិនមាន​តម្លៃ​ឡើយ​
លោក កែវ រ៉េមី  ៖ កីឡា​បើ​ហាត់​មិន​បង់ប្រាក់ មិនមាន​តម្លៃ​ឡើយ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​