ស្ដ្រីសម្រាលកូន និងគ្រួសារមាន សមាជិកស្លាប់ ៦១គ្រួសារ ទទួលបានមូលនិធិ សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករានេះ លោក ប៉ុល ពិធេយ្យ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានដឹកនាំសមាជិក យកថវិកាមូលនិធិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទៅផ្តល់ជូនស្រ្តីទើបសម្រាលកូន និងគ្រួសារមានសមាជិក ទទួលមរណៈភាពសរុប ៦១គ្រួសារ ដែលរស់នៅក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយក្នុង ១នាក់ទទួលបាន ២០ម៉ឺនរៀល ។

ជាមួយនឹងការចុះផ្ទាល់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋខាងលើ លោក ប៉ុល ពិធេយ្យ ក៏បានផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេច ក្រឡាហោម ស ខេង និងបានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះក្រុមគ្រួសារស្រ្តី ដែលទើបសម្រាលកូន ចំនួន ៦១គ្រួសារដោយសុវត្ថិភាពផងដែរ ។ មិនតែប៉ុណ្ណោះ លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួន ត្រូវជាឳពុក ម្តាយ បងប្អូន និងកូន ដែលបានទទួលមរណៈភាព ផងដែរ ។

លោក ប៉ុល ពិធេយ្យ បានថ្លែងថា នេះជាកាយវិការមនុស្សធម៌ ដែលបង្ហាញឱ្យឃើញពីការ យកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចក្រឡាហោម ស ខេង ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៍សម្បុរ ឬសាសនាអ្វីឡើយ ។

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពពឺសដដែល បានបន្ដថា សកម្មភាពទាំងនេះ គឺជាការផ្តួចផ្តើមគំនិតរបស់សម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យក្រុមការងារទាំងអស់មានទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ។ ពិសេសលោកបានណែនាំឱ្យស្រ្តីទើបសម្រាលកូនទាំងអស់ ត្រូវចេះថែរក្សាសុខភាពខ្លួន និងកូនឱ្យបានល្អ តាមរយៈការចាក់ថ្នាំការពារជំងឺផ្សេងៗឲ្យបានជាប្រចាំ ដើម្បីភាពសុខដុមរមនា ក្នុងគ្រួសារ និងសង្គមជាតិ នៅថ្ងៃអនាគត ។

ជាមួយគ្នានោះប្រជាពលរដ្ឋ ដែលបានទទួលអំណោយជាថវិកាមូលនិធិរបស់សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុយយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចក្រឡាហោម ស ខេង និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ធ្វើឱ្យពួកគាត់ មានភាពកក់ក្តៅក្នុងការរស់នៅ លើទឹកដីសុខសន្ដិភាពនាពេលនេះ ៕