វិធី​ពន្យា​កំណើត ​ដោយ​ការ​បង្កក​ស៊ុត ​ដែល​ស្ត្រី​គួរ​ដឹង​!

Doliprane TVC

​ការពន្យា​កំណើត​ដោយ​ការ​បង្កក​ស៊ុត​គឺជា​វិធី​មួយ​កំពុង​ពេញនិយម​ចំពោះ​ស្ត្រី​ដែល​មមាញឹក​ច្រើន​នឹង​ការងារ ជាពិសេស​ចំពោះ​អ្នកមាន​បំណង​យក​កូន​ក្នុង​ពេលអនាគត ។ ទោះជា​យ៉ាងនេះ​ក្តី មាន​មនុស្ស​ជាច្រើន​មិនទាន់​បានដឹង​ពី​វិធីសាស្ត្រ​នេះ​នៅឡើយ​ទេ ​។​

​តើ​អ្វី​ជាការ​បង្កក​ស៊ុត​?
​ការ​បង្កក​ស៊ុត គឺជា​វិធីសាស្ត្រ​បែប​តេស្ត​ក្នុង​មន្ទីរពិសោធន៍​មួយ ដែល​គេ​យក​ស៊ុត​បង្ករ​កំណើត​របស់​ស្ត្រី (oocytes) យកទៅ​បង្កក រួច​យកទៅ​រក្សាទុក​។ នៅពេល​ស្ត្រី​មានបំណង​ចង់បាន​កូន​វិញ គេ​យក​ស៊ុត​នោះ​កមក​រំលាយ និង​រៀបចំ តាមបច្ចេកទេស រួច​ចា​ក់ប​ញ្ជូ​ល​ទៅក្នុង​ស្បូន​បង្ករ​កំណើត​ស្ត្រី​វិញ​។

​វិធី​នេះ​គឺ​សម្រាប់​ស្ត្រី​ដែលមាន​បំណង​ចង់​ពន្យា​ពេល​បង្កើតកូន ដោយសារ​មូលហេតុ​ផល​ផ្សេងៗ និង​ចំពោះ​ស្ត្រី​ដែល​ធ្វើតេស្ត​រកឃើញថា​មាន​ជំងឺមហារីក​។​​ជាទូទៅ​ការ​បង្កក​ស៊ុត​នេះ វា​មិន​អាស្រ័យទៅលើ​អាយុ​នោះទេ បើ​អ្នកអនុវត្ត​វិធី​នេះ​បាន​ឆាប់ គឺ​ពិតជា​ទទួលបាន​ផល ប្រសើរ​ជាង ។ ជាទូទៅ​ស្ត្រី​អាច​ជ្រើសរើស​វិធី​ពន្យា​កំណើត​ដោយ​បង្កក​ស៊ុត ក្នុង​អាយុ​ចាប់ពី ៣៤​ឆ្នាំ​ឡើងទៅ​ក៏បាន​។

​អំប្រ៊ីយ៉ុង​របស់​ស៊ុត​ដែល​បាន​បង្កក អាច​រក្សាទុក និង​យក​រំលាយ​មកវិញ​បាន​រហូតដល់​ទៅ ២០​ឆ្នាំ​ក៏បាន ដោយ​ធ្វើ​ការរក្សា ទុក​កន្លែង​មួយ​សមស្រប​តាម​បច្ចេកទេស​។​​តើ​ការ​បង្កក​ស៊ុតមាន​សុវត្ថិភាព​ដែរ​ទេ​? ​យោងតាម​របាយការណ៍​ពី USC Fertility បានអោយដឹងថា គេ​បាន​សិក្សា​រួចហើយ​ទៅលើ​ទារក​ចំនួន ៩០០ នាក់ ដែល​កើតមក ដោយសារ​ការ​វិធី​នេះ​។ មិនមាន​អត្រា​ប៉ះពាល់ និង​បញ្ហា​ប្រឈម​នៃ​ភាពខុសប្រក្រតី​នោះទេ​។ ហើយ​វា ក៏​មិនឃើញ​មា​នស​ភាពខុសប្រក្រតី​នៃ​ក្រូម៉ូស្សូម នោះដែរ​។​តាម​លទ្ធផល​សិក្សា​មួយទៀត​កាលពី​ឆ្នាំ ២០១៤ បង្ហាញ​អោយដឹងថា ផលប៉ះពាល់​នៃ​ការ​មាន​ផ្ទៃពោះ​ឡើងវិញ ដោយ​ប្រើ​ស៊ុត​បង្កក​នេះ ក៏​មិន​មិនមាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នោះដែរ​។​

តើ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្នា​ន​តាម​វិធី​ពន្យា​កំណើត​បែបនេះ​?
​ថ្លៃ​ចំណាយ​នៃ​ការ​បង្កក​ស៊ុត រួច​យកទៅ​រក្សាទុក គឺមាន​តម្លៃ​ចាប់ពី ៥​ពាន់​ដុល្លា​ទៅ ១២​ពាន់​ដុល្លា ដោយ​មិន​បូក បញ្ចូល​នូវ​ថ្នាំពេទ្យ ដែលមាន​តម្លៃបន្ថែម​ចន្លោះ​ពី ៤ ទៅ ៥​ពាន់​ដុល្លា​។ ឧបករណ៍​រក្សាទុក ស៊ុត មាន តម្លៃ​ចាប់ពី ១០០ ទៅ ១០០០ ដុល្លារ​។ សុផល