ឆ្នាំនេះ មាស សុខ​សោភា មិនមាន​ឱកាស​ចេញ​សម្តែង​ក្រៅ​ស្រុក​

Doliprane TVC

កាលពី ឆ្នាំ​២០១៥ តារាចម្រៀង មាស សុខ​សោភា មាន​ស្ព​ន​ស័​រ​ក្រៅ​ស្រុក​បាន​ទាក់ទង​ធានា​នាង ចេញ​សម្តែង​ជាច្រើន​ប្រទេស​ដែរ ប៉ុន្តែ​នាង​មិនបាន​ទទួលយក​ស្ព​ន​ស័​រណា​មួយ ចេញទៅ​សម្តែង​ក្រៅប្រទេស ដែលមាន​រយៈពេល​យូរ​ចាប់ពី​មួយខែ​នោះឡើយ ។​ពោលគឺ​នាង​ចេញ​សម្តែង​តែ​ក្នុង​រយៈពេល​ខ្លី​ពី​ប្រាំ​ថ្ងៃ​ទៅមួយ​សប្តាហ៍ និង​តាមរយៈ​សមាគមន​ជួយ​ក្មេង​កំព្រា​តែប៉ុណ្ណោះ​ ។ ការ​ធីប​ចោល​ស្ព​ន​ស័​រ​ឆ្នាំ​ចាស់​នេះ មាស សុខ​សោភា បាន​ប្រាប់ថា ការដែល​នាង​មិន​ចេញទៅ​សម្តែង​ក្រៅ​ស្រុក រយៈពេល​យូរ​កាលពី​ឆ្នាំ​២០១៥ គឺ​មកពី​នាង​មាន​ការងារ​ក្នុងស្រុក​ច្រើន មិនមាន​ពេល​សម្រាប់​ការ​ចេញទៅ​សម្តែង​ក្រៅ​ស្រុក​ឡើយ​។

ឆ្នាំនេះ មាស សុខ​សោភា មិនមាន​ឱកាស​ចេញ​សម្តែង​ក្រៅ​ស្រុក​

ជាក់ស្តែង​ដូចជា​ឆ្នាំ​២០១៦​នេះ នាង​ក៏​មិនទាន់​ប្រាកដថា នឹង​អាចមាន​ពេល​ចេញទៅ​សម្តែង​នៅក្រៅ​ស្រុក​នោះទេ ព្រោះ​ក្នុងឆ្នាំនេះ​នាង​ក៏បាន​ធ្វើ​កុងត្រា​ចេញ​ច្រៀង​ក្នុងស្រុក​ច្រើនជាង​ឆ្នាំ​២០១៥​ទៅទៀត ដូច្នេះហើយ​ថ្មីៗ​នេះ​នាង​ក៏បាន​ច្រាល​ចោល​ស្ព​ន​ស័​រ​ក្រៅ​ស្រុក​ជាង​ដប់​រួចមកហើយ ព្រោះតែ​ជាន់​ពេលវេលា ដែល​នាង​បានធ្វើ​កុងត្រា​ការងារ​ក្នុងស្រុក​៕ ប្រមាញ់ តារា​