លោកស្រី យី​ង​ឡាក់ ផ្តើម​យុទ្ធនាការ​អំពាវនាវរ​ក​យុត្តិធម៌​តាមរយៈ​បណ្តាញ​សង្គម​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា (Yingluck Shinawattra) បាន​អំពារ​នាវ​រក យុត្តិធម៌​តាម​បណ្តាញ​សង្គម ដើម្បី​ប្រឆាំង​ទៅនឹង​ការទាមទារ​សំណង​របស់​តុលាការ​ថៃ​លើ​សំណុំរឿង​នៃ ការបាត់បង់​ចំណូល​ក្នុង​ស្ថាប័ន​ស្រូវ​អង្ករ​។ យុទ្ធនាការ​តាម​បណ្តាញ​សង្គម​នេះ ធ្វើឡើង​ដោយសារតែ​តុលាការ និង​រដ្ឋាភិបាលយោធា ព្យាយាម​ច្រានចោល​សំណើរ​របស់​លោកស្រី​ដែល​ដាក់​ប្រឆាំងនឹង​ការចោទប្រកាន់​នោះ​។​

​នៅ​ថ្ងៃទី​២៩ ខែមករា​នេះ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោ​ស្រី យី​ង​ឡាក់ បានចាប់ផ្តើម​សរសេរ​ជាថ្មី​នៅលើ គណនី​ឯកជន Facebook និង Twitter របស់លោក​ស្រី ដើម្បី​អំពាវនាវ​សាធារណជន​ឲ្យ​បានដឹង​ពី​ការ រង​នូវ​ការចោទប្រកាន់ និង​ទាមទារ​ឲ្យ​លោកស្រី​ផ្តល់​សំណង​រដ្ឋប្បវេណី​ជាច្រើន​លាន​បាត​លើ​សំណុំរឿង​ស្រូវ​អង្ករ​។ 

​តាមរយៈ​បណ្តាញ​សង្គម​ទាំងពីរ លោកស្រី យី​ង​ឡាក់ បាន​លើក​ជា​បញ្ហា​ថា​ហេតុអ្វី​បានជា​រដ្ឋាភិបាលយោធា​ព្យាយាម​ប្រើប្រាស់​នីតិវិធី​បែប​រដ្ឋបាល ជាជាង​ប្រព័ន្ធតុលាការ​ដើម្បី​ចោទប្រកាន់ និង​ទាមទារ​ឲ្យ​លោកស្រី​ផ្តល់​សំណង​ចំពោះ​សំណុំរឿង​ស្រូវ​អង្ករ​ដែល​បាន​កើតឡើង​ក្នុងពេលដែល​លោកស្រី​ដឹកនាំ​ប្រទេស​។

​មួយវិញទៀត លោកស្រី យី​ង​ឡាក់ ក៏បាន​ពន្យល់ថា មូល​ហេតុដែល​លោកស្រី ផ្តើម​អំពាវនាវ​តាម​បណ្តាញ​សង្គម​ជាថ្មី ក៏​ព្រោះតែ​រដ្ឋាភិបាលយោធា​ហាក់ដូច​ព្រងើយកន្តើយ​ចំពោះ​ការពន្យល់​របស់ លោកស្រី​កន្លងមក​។​

​សូម​រម្លឹក​ផងដែរ​ថា ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ លោកស្រី​យី​ង​ឡាក់ ត្រូវបាន​សភា​ថៃ ហាមឃាត់​ពី​កិច្ចការ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ និង​ក្រោយមកទៀត លោកស្រី ក៏​ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពីបទ​ពុករលួយ​ក្នុង​ស្ថាប័ន​ស្រូវ​អង្ករ​ដែល​លោកស្រី ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​យ៉ាងតិច​១០​ឆ្នាំ​។ បន្ថែម​ពីនេះ លោកស្រី ក៏ត្រូវ​តុលាការ​ទាមទារ​ឲ្យ​ផ្តល់​សំណង​រដ្ឋប្បវេណី​រាប់លាន​បាត​ពី​ការធ្វេសប្រហែស​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​តាមរយៈ​គោលនយោបាយ​ស្រូវ​អង្ករ​របស់​លោកស្រី ដែល​រដ្ឋាភិបាលយោធា ចោទថា​ជា​គោលនយោបាយ​ទាញ​សន្លឹកឆ្នោត​។​

​យ៉ាងណាក៏ដោយ​លោកស្រី យី​ង​ឡាក់ បាន​ច្រានចោល និង​ចាត់ទុក​ការចោទប្រកាន់​ទាំងនោះ ថា​មិន ត្រឹមត្រូវ​។ ជាពិសេស​នោះ ការទាមទារ​សំណង​លើ​ការបាត់បង់ ខណៈពេលដែល​នីតិវិធីតុលាការ​មិន ទាន់​ត្រូវ​បានបញ្ចប់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​