ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​មួយ​ក្រុម​បាន​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​ប្រមូល​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​ស្ទើរ​គ្មាន​សល់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​ចូល​រោងចក្រ​ទឹកកក ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​បាន​គាស់​បង្អួច​ខាងក្រោយ​ចូល​ទៅ​ប្រមូល​ទ្រព្យសម្បត្តិ​ស្ទើរ​អស់​គ្មាន​សល់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព