រដ្ឋាភិបាលអាមេរិក ប្រកាសពីវីធានការថ្មី នៃការប្រើប្រាស់ ថាមពលកែច្នៃ ឡើងវិញ

វ៉ាស៊ីនតោនៈ រដ្ឋាភិបាលអាមេរិក បានប្រកាសកាលពីពេលថ្មីៗនេះ អំពីវិធានការថ្មី ដើម្បីប្រើប្រាស់ ថាមពលកែច្នៃឡើងវិញ និងបង្កើនប្រសិទ្ធភាព ថាមពលនៅក្នុងផ្ទះសម្បែង។

រដ្ឋាភិបាល បានមានប្រសាសន៍នៅក្នុងសន្និសីទក្នុងសីតវិមានថា៖ “វិធានការថ្មីទាំងនេះ ត្រូវបានរំពឹងទុកថា នឹងអាចជួយឲ្យរដ្ឋមួយភាគធំ របស់អាមេរិកទទូលបាននូវអ្វីដែលចង់បាន ដោយការប្រើប្រាស់ថាមពលកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងស្រទាប់បរិយាកាស បាន ៣២ភាគរយ នៅក្នុងឆ្នាំ ២០៣០ បើប្រៀប ធៀបជាមួយឆ្នាំ ២០០៥ ដែលឧស្ម័នពុលទាំងនោះ កើតឡើងដោយ ការចំរាញ់ថាមពលរុក្ខជាតិនៅសហរដ្ឋអាមេរិក"។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់នូវការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុ សម្រាប់គ្រួសារក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត ព្រមទាំងមានការកែលម្អប្រសិទ្ធភាពថាមពល ប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគេផងដែរ។

ម្យ៉ាងវិញទៀត រដ្ឋបាលសហព័ន្ធលំនៅឋាន (FHA) ក្រោមការដឹកនាំរបស់នាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និង ទីក្រុង (HUD) នឹងធ្វើការដោះស្រាយទៅលើបញ្ហាការវាយតម្លៃថាមពលនៃអចលនទ្រព្យ (PACE) ដោយបានប្រគល់ហិរញ្ញប្បទានសម្រាប់លំនៅឋាន ដែលបានអនុវត្តន៍វិធានការនេះ។ កម្មវិធីផ្តល់ហិរញ្ញប្បទាន (PACE) អនុញ្ញាតឲ្យម្ចាស់ផ្ទះ បង់ការចំណាយ នៃការប្រើប្រាស់ថាមពលកែច្នៃឡើងវិញនេះ តាមរយៈពន្ធអចលនទ្រព្យ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និង ទីក្រុង HUD និងនាយកដ្ឋាន ថាមពល (DOE) ក៏នឹងបង្កើតកម្មវិធីថ្មីមួយឈ្មោះ “កម្ចីថាមពល” ដែលជួយឲ្យម្ចាស់ផ្ទះបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលនៅក្នុងផ្ទះ។

រដ្ឋាភិបាលអាមេរិក ប្រកាសពីវីធានការថ្មី នៃការប្រើប្រាស់ ថាមពលកែច្នៃ ឡើងវិញ