ហេតុអ្វី​ក៏​គាត់​លែង​សូវ​មាន​អារម្មណ៍​សិច​ជាមួយ​ខ្ញុំ ?

Doliprane TVC

សំណួរ ៖ មិនដឹងថា​គូស្នេហ៍​របស់​នាង​ខ្ញុំ​គាត់ កើត​អ្វី​ទេ ទោះបីជា​នាង​ខ្ញុំ​ព្យាយាម​បបោសអង្អែល​ដាស់​អារម្មណ៍​របស់គេ​យ៉ាងណា​ក៏​គេ​ហាក់ដូចជា​នៅ​ស្ងៀម​ធ្មឹង​លែង​កម្រើក​លែងមាន​ប្រតិកម្ម​អ្វី​ទាំងអស់ ដែល​វា​ខុស​ពីមុន​ស្រឡះ​តែម្តង ពោលគឺ​ពីមុនមក​មិនចាំបាច់​និយាយ​មិនចាំបាច់​បបោសអង្អែល​អ្វី​ច្រើន​ទេ ក៏​អាច្រមក់​របស់គេ​ងើបឡើង​ចងកំហឹង​ហើយ​មើលទៅ​អារម្មណ៍​របស់គេ​ពុះកញ្ជ្រោល ស្រើបស្រាល​ហាក់ដូចជា​ចង់​រួមភេទ​ជាមួយ​នាង​ខ្ញុំ​មែនទែន ។ នាង​ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​គេ​ទៅជា​បែបនេះ​ដែរ ? គេ​លែង​សូវមាន​អារម្មណ៍​បែបនេះ​ដោយសារតែ​នាង​ខ្ញុំ​ឬ​យ៉ាងណា ? តើ​មាន​វិធី​ណា​ជួយ​ឱ្យគេ​បាត់​ពី​អាការ​ទាំងនេះ​ដែរឬទេ ?

​ចម្លើយ ៖ ស្ត្រី​ទូទៅ​ច្រើនតែ​គិតថា អាការ​មិន​ងើប​រឹង​របស់​បុរស​ដោយសា​រ​តែ​ខ្លួនឯង​គ្មានមន្ត​ស្នេហ៍​គ្មាន​ទេពកោសល្យ​ដាស់​អារម្មណ៍​របស់គេ ។ សម្រាប់​បុរស​វិញ​បានដឹង​ច្បាស់​ថា​អាការ​នេះ​ជា​សញ្ញា​មួយ​បង្ហាញថា​សមត្ថភាព​ផ្លូវភេទ​របស់គេ​បាន​ស្រុត​ស្រក​ចុះ​តាមរយៈ​ភាព​ស្ត្រេ​ស​ដែល​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​គេ ដែល​ក្នុងនោះ​រួមមាន​ទំហំ​នៃ​ការទទួលខុសត្រូវ​ការ​ងារ​ច្រើន​បញ្ហា​ប្រាក់កាស បញ្ហា​គ្រួសារជាដើម ហើយក៏​នៅមាន​បញ្ហា​គួបផ្សំ​មួយចំនួនទៀត​ដែល​ធ្វើឱ្យប៉ះពាល់​សមត្ថភាព​ផ្លូវភេទ​ដែល​យើង​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ដែរនោះ គឺ​បញ្ហា​សុខភាព ដូចជា​មួយរយៈ​ចុងក្រោយ​នេះ​ចេះតែមាន​ជំងឺ​តម្កាត់​ផ្សេងៗ ជាពិសេស​ជំងឺ​ដែល​ធ្វើឱ្យប៉ះពាល់​សមត្ថភាព​ផ្លូវភេទ​នេះ​តែម្តង ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ខ្សោយតម្រងនោម​ជាដើម ។​ល​។

ដូច្នេះ​ដំណោះស្រាយចំពោះ​បញ្ហា​នេះ​ត្រូវតែ​រកឱ្យឃើញ​ថា តើ​ដើមចមដែលនាំឱ្យ​សមត្ថភាព​ផ្លូវភេទ​មាន​បញ្ហា​ទាំងនេះវា​កើតចេញពី​កត្តា​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាងលើ​ឬ​យ៉ាងណា ? ប្រសិនបើ​វា​កើតចេញពីភាព​ស្ត្រេ​សត្រូវ​ឱ្យគេ​ឈប់​គិត​ចំពោះ​បញ្ហា​ទាំងឡាយ​ដែល​មក​បំផ្លាញ​អារម្មណ៍​លើ​គ្រែ​របស់គេ ។ ប្រសិនបើ​បញ្ហា​ផ្លូវភេទ​នេះ​កើតចេញពី​បញ្ហា​សភាព​រាងកាយអ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​នោះ​យើង​មានជំនឿ​ថា​អាការ​របស់គេ​នឹង​ត្រឡប់មក​ប្រសើរ​ដូចដើម​វិញ ៕