វិធី​ថែរក្សា​ធ្មេញ​កូន​តាំងពី​តូច​

Doliprane TVC

​សុខភាព​ធ្មេញ​នាពេល​បច្ចុប្បន្ន​បាន​ក្លាយជា​បច្ច័យ​មួយ​យ៉ាងសំខាន់ ដោយសារ​ថាមាន​កុមារ​ខ្លះ​មិនបាន​ថែទាំ​ឱ្យ​ល្អ​ធ្វើឱ្យ​ធ្មេញ​ពុក​ខូច​ទាំង​វ័យក្មេង ។ ហេតុនេះ​បើ​ចង់​ថែទាំ​សុខភាព​ធ្មេញ​កុមារ​ឱ្យបាន​ល្អ​ឪពុកម្តាយ​គប្បី​អនុវត្ត​វិធី​ដូចជា ៖

​វិធី​ថែទាំ និង សម្អាត​ធ្មេញ​ឱ្យបាន​ស្អាត​ល្អ​ដល់​កូនតូច​

​អ្នក​ម្តាយ​គប្បី​ឧស្សាហ៍​សម្អាត​ធ្មេញ​កូនតូច​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ ពោលគឺ​ត្រូវ​ជូត​សម្អាត​មាត់​កូន​ឱ្យបាន​ស្អាត​ល្អ ត្រូវឱ្យ​កូនតូចផឹកទឹក​ដើម្បី​សម្អាត​មាត់​រៀង​រាល់ពេល​បំបៅ​រួច ។ ក្រៅពីនេះ​ពេល កូន​ធំ​ឡើង​មិន​ត្រូវឱ្យ​បៅ​ទឹកដោះគោ​នៅពេល​យប់​ជ្រៅ និង មិនត្រូវឱ្យ​ដប​ទឹកដោះគោ​បៅ​ជាប់មាត់​លង់លក់​នោះដែរ ។ ការធ្វើ​របៀបនេះ​ទាល់តែ​កូន​ធំ​ល្មម​អាច​ដុសធ្មេញ​ដោយ​ច្រាស​ខ្លួនឯង ។

វិធី​ថែរក្សា​ធ្មេញ​កូន​តាំងពី​តូច​

​អ្នក​ម្តាយ​ជួយ និង បង្រៀន​កូន​​ឱ្យ​ដុសធ្មេញ​យ៉ាងដូចម្តេច ?

​ចាប់ផ្តើម​ដោយ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង រក​ទិន្នន័យ​សម្រាប់​សិក្សា​ពី​រឿងនេះ​ឱ្យបាន​ច្បាស់លាស់ ងាយស្រួលនៅពេល​ប្រើ​បាន​ទទួលផល​ខ្ពស់ ។ នៅពេល​ធ្មេញ​ចាប់ផ្តើម​ដុះ​ម្តាយ​ចាំបាច់​ត្រូវបង្រៀន​ឱ្យ​កូន​ស្គា​ល់ពី​ច្រាស​ដុសធ្មេញ ។ ដំបូង​ត្រូវ​ចាប់ផ្តើម​ដោយ​ឱ្យ​កូនតូចកាន់​ច្រាស​ដុសធ្មេញ​លេង ។ បន្ទាប់ពីនោះ​ចាប់ផ្តើម​បង្រៀន​កូនតូច​ពី​វិធី​ដុសធ្មេញ​ឱ្យគេ​មើល​ជា​គំរូ​សិន ។ ពេលនោះ​កូនតូច​អាច​យក​ច្រាស​ដាក់ចូល​មាត់​កូននឹង​ស៊ាំ​ជាមួយ​ច្រាស​អ្នក​ម្តាយ​អាច​បង្រៀន​គេ​ពេលនោះ​តែម្តង ។​​ចំពោះ​វិធី​ បង្រៀន​គឺ​ឱ្យ​កូនតូច​អង្គុយ​នៅលើ​ភ្លៅ​បែរ​ទៅ​ទិស​ស្របគ្នា រួច​ចាប់ផ្តើម​បង្រៀន​បន្តិចៗ​ម្តង​រហូត​ទាល់តែ​គេ​ចេះ​ខ្លួនឯង ។​

វិធី​ថែរក្សា​ធ្មេញ​កូន​តាំងពី​តូច​

​ជ្រើសរើស​ប្រើ​ច្រាស​ដូចម្តេច ?

​សម្រាប់​ក្មេង​តូចៗ​គួរប្រើ​ច្រាស​ដុសធ្មេញ​ប្រភេទ​ទន់ៗ មុខ​ច្រាស​ត្រូវ​រាប​ល្អ ហើយ​ងាយ​ចាប់​កាន់​ក្នុងការ​កាន់​ដុស ។ ក្រៅពីនេះ​ត្រូវ​រក​ទំហំ​ច្រាស​ប៉ុន​នឹង មាត់​ក្មេង និង ត្រូវ​ទៅតាម​វ័យ​របស់​ក្មេង​ម្នាក់ៗ​ផង ។ បើ​ករណី​ដែល​ដង​ច្រាស​វែង​ពេកវា​អាច​បណ្តាលឱ្យ​ក្មេង​ចាប់​កាន់​មិន​បានល្អ​បណ្តាលឱ្យ​ខក់​ដោយ​ធ្វើឱ្យ​ក្មេង​ក្អួត ។ ការជ្រើសរើស​ច្រាស​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែរ ហេតុនេះ​អ្នក​ម្តាយ​ត្រូវ​ចេះ​ជ្រើសរើស​ច្រាស និង ប្រភេទ​ថ្នាំដុះធ្មេញ​តាម​វ័យ​ទើប​ជាការ​ប្រសើរ​បំផុត ។​

វិធី​ថែរក្សា​ធ្មេញ​កូន​តាំងពី​តូច​

​គន្លឹះ​ចិញ្ចឹម​កូន​បែប​ហ្វឹកហ្វឺន

​ការចិញ្ចឹម​កូន​ដ៏​ល្អ​បំផុត​ត្រូវ​ឱ្យគេ​មាន​សេចក្តីសុខ​ជាមួយ​ធម្មជាតិ ក្នុង នេះ​ត្រូវ​ឱ្យគេ​លេង​ជាមួយ​ដើមឈើ ស្មៅ ដោយ​លេង​ជាមួយ​របស់​ធម្មជាតិ ។ ការធ្វើ​បែបនេះ​វា​ប្រសើរ​ជាង​ឱ្យ​កូនតូច​កាន់តែ​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​លេង​ហ្គេម ដែល​មិន​ត្រឹមតែ​ជះ​ផល​អាក្រក់​ដល់​ភ្នែក​ទេ វាថែមទាំង​ផ្តល់​ផល​អាក្រក់​ដែល​នាំ​ក្មេង​ខូច​ទៀតផង ។​​នៅពេល​ក្មេង​ធំ​ឡើង​ត្រូវ​ចេះ​បង្រៀន​កូន​ពីអ្វី​ដែលមាន​សេចក្តីសុខ ត្រូវឱ្យ​កូន​ចេះ​គិត​ចេះ​ជួយ​ខ្លួនឯង និង ត្រូវ​ឱ្យគេ​ចេះ​ទទួលខុសត្រូវ ការធ្វើ​បែបនេះ​នៅពេល​ធំ​ឡើង​គេ​អាច​ក្លាយជា​ក្មេង​ដ៏​ល្អ​សម្រាប់​អ្នក​ពុំខាន ៕

វិធី​ថែរក្សា​ធ្មេញ​កូន​តាំងពី​តូច​