ជប៉ុន​បញ្ជា​កងទ័ព​ឲ្យ​ត្រៀម​បាញ់​កម្ទេច​មី​ស៊ី​ល​កូរ៉េ​ខាងជើង​

​ទីភ្នាក់ងារសារព័ត៌មាន​ Kyodo​ របស់​ជប៉ុន​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ថា​ លោក​ Gen​ Nakatani​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ជប៉ុន​ត្រៀមខ្លួន​ឲ្យ​ហើយ​ស្រេច​ ដើម្បី​បាញ់​កម្ទេច​មី​ស៊ី​ល​ណាមួយ​ដែល​បាន​បាញ់​ដោយ​កូរ៉េ​ខាងជើង​ ក្នុង​គោលបំណង​គំរាមកំហែង​ដល់​ប្រទេស​ជប៉ុន​ ។​

​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បែប​នេះ​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​អំពី​សកម្មភាព​ដ៏​សង្ស័យ​នៅ​កន្លែង​បាញ់​ផ្កាយ​រណប​មួយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​អាច​នាំ​ឲ្យ​មានការ​បាញ់​មី​ស៊ី​ល​ដោយ​កូរ៉េ​ខាងជើង​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ​ ៕​

ជប៉ុន​បញ្ជា​កងទ័ព​ឲ្យ​ត្រៀម​បាញ់​កម្ទេច​មី​ស៊ី​ល​កូរ៉េ​ខាងជើង​

Related