ប៉ូលិស​បំបែកសំបុក​ក្រុម​កាច់ករ​ម៉ូតូ ដ៏​សកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​៤​នាក់​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៤​នាក់​ជាប់ចោទ​ករណី​ចោរកម្ម (​កាច់ករ​ម៉ូតូ​-​ឆក់​) ដ៏​សកម្ម​នៅ​ខេត្ត​ព្រះសីហនុ ក្នុងនោះ​មាន​ម្នាក់​ចាប់​តាម​ដីកា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហកា​កម្លាំង​អធិការ​ និង​ប៉ុស្តិ៍​រដ្ឋា​បាល បង្ក្រាប​បានជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។​

លោក​វរសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យ បណ្តឹង​ពី​ជនរងគ្រោះ​មកជា​បន្ត​បន្ទាប់មក កម្លាំង​ជំនាញ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ ដោយ​ទទួលបាន​ពន្លឺ​ជាច្រើន​ជុំវិញ​ករណី​ចោរកម្ម​នេះ រហូត​នៅវេលា​ម៉ោង​១៣ និង​០០​នាទី​រសៀល​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ និង​ប៉ុស្តិ៍​រដ្ឋា​បាល​បាន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​តាំង ឈៀង ឡុ​ក ហៅ​ពៅ ហៅ​រ៉ា តាម​ដីការ​បង្គាប់​ដោយ​ចាប់ខ្លួនបាន​នៅ ចំណុច ផែ​រ៉ូយ៉ាល់ ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​៣ យកមក​សាកសួរ​។​

​ក្រោយពី​សាកសួរ​ឈ្មោះ​តាំង ឈៀង ឡុ​ក ហៅ​ពៅ ហៅ​រ៉ា ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២​មានឈ្មោះ ថន ចាន់​ធឿន ហៅ​គា ភេទ ប្រុស នៅ​ចំណុច​ក្បែរ​ផ្សារ​ឃ្លាំង​លើ ស្ថិត ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ យកមក សាកសួរ​បន្ថែម​។ ក្រោយពី​ធ្វើការ​សាក សួរ​ជិត​មួយ​ម៉ោង កំលាំង​ជំនាញ​បាន​បន្តទៅ​ឡោមព័ទ្ធ​ជនសង្ស័យ​ទី​៣ ឈ្មោះ លឿង លី ភេទ ប្រុស អាយុ​២៨​ឆ្នាំ នៅ​ចំណុច​ម្តុំ​ក្រោយ​ផ្សារលើ​ក្រុងព្រះសីហនុ ស្ថិតក្នុង​ក្រុមទី​៣២ ភូមិ​១ សង្កាត់​លេខ​៤ និង​ជនសង្ស័យ​ទី​៤​ឈ្មោះ មឿ​ន ភាព ហៅ​ខ្មៅ ហៅ​តឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ចំណុច​ភូមិ​១ សង្កាត់​លេខ​៤ រួមជាមួយ​ប្រពន្ធ​ឈ្មោះ ច្រឹ​ក ម៉ៅ (​ពុំមាន​ពាក់ព័ន្ធ​ដោះ លែង​ក្រោយ​សាកសួរ​)​។​

​ក្នុង​យុទ្ធនាការ​នោះ​ផងដែរ កម្លាំង​ជំនាញ​បាន​រកឃើញ​នូវ​សម្ភារៈ​របស់​ជនសង្ស័យ​ធ្វើ​សកម្ម ភាព​មួយចំនួន និង ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​គ្លី​ក​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ម៉ូតូ អ៊ែ​ប្លែ​ត​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ សូម​បញ្ចាក់​ផងដែរ​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤​នាក់ ដែល​បាន​ចាប់​ខ្លួ​នោះ​មាន​៣​នាក់ (​ជនសង្ស័យ​ទី​២-​ទី​៣-​ទី​៤) ជា​មុខសញ្ញា​ទើប ចេញពី​ពន្ធ​ធនាគារ ពាក់ព័ន្ធ​ករណី​ចោរកម្ម និង ប្លន់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​សាក សួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ សមុទ្រ​ខៀវ​

KA-29-01-2016-04 KA-29-01-2016-05 KA-29-01-2016-06 KA-29-01-2016-07 KA-29-01-2016-08 KA-29-01-2016-09 KA-29-01-2016-11 KA-29-01-2016-10