ឃាត់ខ្លួន​មនុស្ស​៣​នាក់​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ប្រើប្រាស់ និ​ចែកចាយ​ថ្នាំញៀន​

ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ពី​ទីតាំង​ផ្សេងគ្នា​នា វេលា​ម៉ោង​២២ និង​៣០ នាទី​យប់ និង​វេលា​ម៉ោង​២៣ និង​៥០​នាទី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រុមទី​២៧ ភូមិ​១ (​ក្រោយ​សុខ សាន្ត​) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

លោក​វរសេនីយ៍ត្រី សួស សិលា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានអោយដឹងថា ក្រោយពី​បាន ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​រួចមក នៅ​យប់​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០១៦​នេះ កម្លាំង​ជំនាញ បាន​ឈានដល់​ចាប់ ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់ គ្រា​ដែល​យុវជន​សង្ស័យ​ទាំងពីរ​កំពុង​ធ្វើ​សកម្មភាព ចែកចាយ​ថ្នាំញៀន​នៅ ចំណុច​កើត ហេតុ​ខាងលើ​។

យុវជន​សង្ស័យ​ទាំង​៣​មានឈ្មោះ ទី​១​ឈ្មោះ​សុង វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​២៧​ភូមិ​០១ (​ក្រោយ​សុខសាន្ត​) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ទី​២​ឈ្មោះ ស៊ិន វណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ក្រុមទី​២៧​ភូមិ​១ (​ក្រោយ​សុខសាន្ត​) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង ទី​៣​ឈ្មោះ ស វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ (​ឃាត់ខ្លួន​វេលា​ម៉ោង​២២ និង​៣០​នាទី​)​។​

ក្រោយ​ការឃាត់ខ្លួន​យុវជន​សង្ស័យ​ទាំង​៣​នាក់​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​នេះ សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចំនួន ២​កញ្ចប់​តូច ដប​ជក់​ចំនួន​១​។ បច្ចុប្បន្ន យុវជន​សង្ស័យ​ទាំង​៣​នាក់ កំពុងធ្វើការ​សាកសួរ និង កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់​៕ សមុទ្រ​ខៀវ​

KA-29-01-2016-14 KA-29-01-2016-15 KA-29-01-2016-16