ក្រុមតារាវិទូ រកឃើញ ដំណើរឆ្លងកាត់ របស់ភពទី១០ នៅក្រៅប្រព័ន្ធ ព្រះអាទិត្យ

យោងតាមទីភ្នាក់ងារអវកាស បានឲ្យដឹងថា ដោយភពក្រៅប្រព័ន្ធ ព្រះអាទិត្យបានកើនឡើងដល់ ១០ ភព ក្រុមតារាវិទូនឹងអាចចាប់ផ្តើម ធ្វើការប្រៀបធៀប ប្រព័ន្ធខុសៗគ្នា ព្រមទាំងការវិវត្តន៍ របស់ភពទាំងនោះបានហើយ។

ជាមួយគ្នានេះដែរ ក្រុមតារាវិទូនៅក្នុងកិច្ចប្រជុំតារាសាស្រ្តអន្តរជាតិលើកទី ២៩ បានធ្វើសេចក្តីប្រកាស អំពីការឃើញនៃការឆ្លងកាត់របស់ភពទី១០ នៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបានដឹងថាជាភព ដ៏ចំណាស់ជាងគេ ដោយស្ថិតនៅក្នុងចន្លោះគោចររវាងផ្កាយ២។ មួយវិញទៀត ភពថ្មីនេះត្រូវបានក្រុមតារាវិទូឃើញថា មានព្រះអាទិត្យ២ នៅលើផ្ទៃមេឃរបស់វា។

នេះជាការរកឃើញដ៏អស្ចារ្យមួយរបស់កែវយឺតក្រៅប្រព័ន្ធព្រះអាទិត្យ Kepler ដោយវាបានរកឃើញភព១០ នៅក្នុងកាឡាក់ស៊ីរបស់យើង ហើយត្រូវបានគេហៅថាជាភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ដោយឡែក ភពថ្មីត្រូវបានគេឲ្យឈ្មោះថា Kepler-453b ដែលវាស្ថិតនៅក្នុងតំបន់ចន្លោះគោចររបស់ផ្កាយ២នៃកាឡាក់ស៊ី។

គួរបញ្ជាក់ដែរថា ការរកឃើញទាំងនេះត្រូវបានកើតឡើងដោយសារបេសកកម្មកែវយឺត Kepler របស់ភ្នាក់ងារអវកាសណាសា ដែលបេសកកម្មនេះត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១២។ ទោះបីជាយ៉ាងណាក្តីផ្កាយរណបអវកាសនេះនៅតែបន្តប្រមូលទិន្នន័យនៃភព ក្នុងខណៈពេលដែរ វាកំពុងតែបន្តបេសកកម្មលើកទី ២ ដើម្បីឲ្យក្រុមតារាវិទូធ្វើការសិក្សាស្រាវជ្រាវអំពីភពជាបន្តបន្ទាប់៕

ក្រុមតារាវិទូ រកឃើញ ដំណើរឆ្លងកាត់ របស់ភពទី១០ នៅក្រៅប្រព័ន្ធ ព្រះអាទិត្យ