ត្រៀមខ្លួន ៥ នាទី សម្អាតខ្លួន​ខ្លះ​មុននឹង​មាន​សិច​

Doliprane TVC

​សិច​ដែល​ទទួលជោគជ័យ​យើង​ត្រូវ​ចេះ​បង្កើត​អ្វីដែល​ល្អៗ​រួមមាន​ទាំង​ការបង្កើត​មនោសញ្ចេតនា និង ការ​ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក ។ ក្រៅពីនេះ​ការសម្អាត​រាងកាយ​មុនពេល​មាន​សិច​ដែល​គ្មាន​ក្លិន​រំខាន​អារម្មណ៍ ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​មាន​សារសំខាន់​មិនអាច​មើលរំលង​បាន​សោះឡើយ ។ ដូចនេះ​ឃើញថា​ការ​ចំណាយពេល​សម្អាត​រា​ង​កាយ​មុនពេល​មាន​សិច​គប្បីអនុវត្ត​ឱ្យបាន​ដើម្បី​ចៀសវាង​បង្ក​ឱ្យ​ភាគី​ម្ខាង​ទៀត​អស់​អារម្មណ៍ ឬ ត្រូវ​រត់​ចេញពី​បន្ទប់ ។ អ្នក​គ្រាន់តែ​ចំណាយ​ពេលវេលា​ត្រឹម ៥ នាទី អាចឱ្យ​អ្នក​សម្អាត​រាងកាយ​ត្រង់​កន្លែង​សំខាន់ៗ​មួយចំនួន​មាន​ដូចខាងក្រោម ។​

– មាត់
​គឺជា​អាវុធ និង ក៏​ជា​ចំណុច​សំខាន់​ក្នុងការ​លេងល្បែង​ស្នេហា​លើ​គ្រែ​រវាង​អ្នក​ជាមួយ​ដៃគូ ។ បើ​មាត់​របស់​អ្នក​ជះក្លិន​មិនល្អ​នោះការ​ថើប​ជញ្ជក់មាត់​គ្នា​ពិតជា​ត្រូវ​រអើម​ពី​ភាគី​ម្ខាង​ទៀត ។ ស្ត្រី​នឹង​បដិសេធ​ភ្លាម​បើ​ដឹងថា​ភាគី​បុរស​ជា​ដៃគូ​មាន​ក្លិន​មាត់ ។ នាង​មិន​ត្រឹម​បដិសេធ​ការ​ថើប​ជញ្ជក់មាត់​ទេ សូម្បី​ប្រើ​មាត់​នៅកន្លែង​ដទៃទៀត​ក៏​នាង​មិន​សប្បាយចិត្ត​ដែរ ។​ ​ដូចនេះ​ឃើញថា​បញ្ហា​ដែល​សំខាន់​ទីមួយ​គឺ​ការសម្អាត​មាត់ ។ ជា​រៀងរាល់ថ្ងៃ​អ្នក​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ធ្មេញ ដោយ​មិន​ត្រូវឱ្យ​ធ្មេញ​ពុក ឬ កើតរោគ​ទេ និង បើ​ករណី​មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​ត្រូវ​ទៅ​ព្យាបាល ។ ក្រៅពីនេះ​មុនពេលមាន​សិច​កើតឡើង​ត្រូវ​ចេះ​ដុស​សម្អាត​ធ្មេញ​ជាមុន ហើយ​បើ​មិនមាន​ឱកាស​ទេ អាច​ខ្ពុរមាត់​ជាមួយ​ទឹក​ទទេ ឬ បៀម​ស្ករ​កៅស៊ូ​ដើម្បី​កុំ​ឱ្យមាន​ក្លិន​ជាការ​ស្រេច ។

ត្រៀមខ្លួន ៥ នាទី សម្អាតខ្លួន​ខ្លះ​មុននឹង​មាន​សិច​

-​ដៃ​
​ជា​អវយវៈ​មួយ​ដែល​អ្នក​ត្រូវ​ប្រើ​សកម្មភាព​យ៉ាង​រស់​រវើក​ដើម្បី​ធ្វើយ៉ាងណា ប្រលោម​លួងលោម​ឱ្យ​នាង​ពេញចិត្ត ។ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់ដៃ​គូ​ស្នេហា​ចាំបាច់​ត្រូវមាន​ដៃ​ស្អាត គ្មាន​ក្លិន និង ប្រឡាក់ប្រឡូស​អ្វី​ទាំងអស់ ។ ក្រៅពីនេះ​ត្រូវថែរក្សា​ដៃ​ដោយ​មិនឱ្យ​របកស្បែក ឬ ដាច់​រលាត់​មាន​ដំបៅ​ជា​ចំណុច​ដែល​មិនអាច​មើលរំលង​បានដែរ ព្រោះ​ថាបើ​ភាគី​បុរស​ត្រូវការ​ស្ទាបអង្អែល​នោះ​ពិតជាត្រូវ​រំខាន​ដោយ​ការ​ប៉ះ​មុត​លើ​រាងកាយ​នាង ។ ពេលខ្លះ​ស្ត្រី​នឹង​អស់​អារម្មណ៍ដោយសារតែ​កត្តា​ដៃ​នេះ​ក៏​កើតមាន​ញឹកញាប់​ណាស់ ។ សម្រាប់​ក្រចក​បាក់រហែក ឬ វែង​ស្រួច​មិន​ត្រូវឱ្យ​កើតមាន​ទេ ដោយសារ​ថាបើ​ចាក់​ត្រូវ​ស្បែក​ស្ត្រី​ដែល​មិនត្រឹមតែ​រំខាន​ផ្លូវចិត្ត​នាង​ប៉ុណ្ណោះ​ទេ ពេលខ្លះ​ត្រូវ​ខ្លាចញញើត​ក្នុងការ​រួមភេទ​នៅពេល​ក្រោយៗ​ថែមទៀត ។ ហេតុនេះ​ត្រូវ​ចេះ​ត្រៀម​លាង​សម្អាត និង ថែរក្សា​ដៃ​ឱ្យបាន​ស្អាត មាន​អនាម័យ​ល្អ​ដើម្បីឱ្យ​ការរួម​ភេទ​របស់​អ្នកទទួលបាន​ជោគជ័យ ។​

– ប្រដាប់ភេទ​
​ដើម្បី​កុំឱ្យ​កើតមាន​ក្លិន​មិនល្អ​ក្នុង​បរិវេណ​អាថ៌កំបាំង និង ហប់​សើម​នេះ យើង​គប្បី​សម្អាត​ពេល​ងូតទឹក​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​ឱ្យបាន​ពីរដង ។ ត្រូវដឹងថា ​បរិវេណ​នេះ​បើ​មាន​ក្លិន​មិនល្អ​ដៃគូ​ម្ខាង​ទៀត​តែង​បដិសេធ​ក្នុង​ការប្រើ​មាត់ ឬ ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​ណាស់ ។ វិធី​សម្អាត​ត្រូវ​ដុសលាង​សម្អាត​ដោយ​ទឹក​រៀង​រាល់ពេល​ងូតទឹក ។ សម្រាប់​ពេលវេលា​ពិសេស​ដូចជា​ត្រៀមខ្លួន​រួមភេទ​ក៏ត្រូវ​ចូល​បន្ទប់ទឹក​ធ្វើការ​សម្អាត​ដែរ ហើយ​បើ​មិនមាន​ឱកាស​ចូល​បន្ទប់​ទឹក​អាច​ប្រើ​កន្សែងត្រជាក់​ជូត​សម្អាត​ក៏​ជួយផ្តល់​ទំនុកចិត្ត​ដល់ដៃ​គូភាគី​ម្ខាង​ទៀត​ដូចគ្នា ។

– ខ្នង​
​ក្នុង​យុគសម័យ​ថ្មី​នេះ​ស្ត្រី​បុរស​តែង​ចូលចិត្ត​លេងល្បែង​ស្នេហា​លើ​គ្រែ​ដែល​ប្លែក និង ថ្មីៗ​ជានិច្ច ។ ដូចនេះ​ឃើញថា​ការសម្អាត​ខ្នង​មុនពេល​រួមភេទកើត​ឡើងជា​រឿង​សំខាន់​មួយទៀត​ដែល​មិនអាច​មើលរំលង​ទាំងអស់ ។ ដូច្នេះខ្នង​ចាំបាច់​ត្រូវ​ស្អាត និង មាន​ក្លិនក្រអូប ។ បើ​ករណី​ការ​រួមភេទ​មិនបាន​ដោះអាវ​ចេញ​ត្រូវ​ជឿជាក់ថា មិនមែនជា​អាវ​ដែល​ហាល​មិនទាន់​ស្ងួត ឬ ក្លិន​ញើសអាក្រក់​ដែល​បង្ក​ការរំខាន​ដល់ដៃ​គូ​ទេ ។​

ត្រៀមខ្លួន ៥ នាទី សម្អាតខ្លួន​ខ្លះ​មុននឹង​មាន​សិច​

– ប្រអប់ជើង​
​បើ​គេ​សួរថា ចំណុច​ត្រង់ណា​របស់​រាងកាយ​យើង​ដែល​ស្អុយ​បំផុត​នោះ​គឺ​គេ​តែង​យល់​ភ្លាម​ថា ស្ថិតនៅត្រង់​ក្លៀក​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​យ៉ាងណា​អ្នក​មិនដឹង​ទេ​ថាស្ថិតនៅត្រង់​ប្រអប់ជើង​ក៏​ជា​ចំណុច​ស្អុយ​មួយ​មិន​អន់​ប៉ុន្មាន​ទេ ។ បុរសខ្លះ​ប្រអប់ជើង​ដែល​ពាក់​ស្រោមជើង​ក៏មាន​ក្លិន​អាក្រក់​ធ្វើឱ្យ​ជះក្លិន​មិនជា​ទី​ចូលចិត្តរបស់​ស្ត្រី​ឡើយ ។ ដូចនេះ​ឃើញថា​ការសម្អាត​ជើង​មុនពេល​រួមភេទ​ជា​រឿង សំខាន់​មួយទៀត​ដែល​មិនអាច​មើលរំលង​បាន​ដូចគ្នា ។​

​សម្រាប់​កន្លែង​សំខាន់ៗ​ដទៃទៀត​ដូចជា​គុម្ពត្រចៀក សក់​ក៏ត្រូវ​យកចិត្តទុកដាក់​ថែទាំ និង សម្អាត​ដែរ ព្រោះ​ជា​ចំណុច​ដែល​នាំ​រំខាន​អារម្មណ៍​ហើយ​បង្កការ​មាន​សិច​មិន​ទទួលជោគជ័យ ។ ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​ការសម្អាត​ខ្លួនប្រាណ ពិសេស​ការប្រើ​សាប៊ូ​ដុស​សម្អាត​ដៃជើង និង កន្លែង​មួយចំនួនទៀត​សុទ្ធតែជា​ចំណុច​សំខាន់​សម្រាប់​ជួយដែល​យើង​មិនអាច​មើលរំលង និង ធ្វេសប្រហែស​បានឡើយ ៕​ ​ ​ ​ ​ដេប៉ូ