ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

លោក​ស្រី​ឌីល​ម៉ា រូស​សេហ្វ ប្រធា​នា​ធិប​តី​​ប្រេស៊ីល ប្រកាស​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំងថា ប្រទេស​ប្រេស៊ីល​នឹង​សាង​សង់​អាកាស​យាន​ដ្ឋាន​បន្ថែម​ប្រហែល​៨០០​កន្លែង​ទៀត នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​ទីក្រុង​ដែល​មាន​ប្រជា​ជន​រស់នៅ​ច្រើន​ជាង​១០០.០០០​នាក់ និង​ប្រជា​ជន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ រួម​ទាំង​បង្កើន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​ ។

ប្រទេស​ប្រេស៊ីល​មាន​ប្រជា​ជន​ចំនួន​១៩៤​លាន​នាក់ មាន​ក្រឡា​ផ្ទៃ​ធំ​ជាង​អេស្ប៉ាញ​១៧​ដង រិះ​រក​យុទ្ធ​សាស្ត្រ​លើក​តម្កើង​ប្រព័ន្ធ​េហដ្ឋា​រច​នា​សម្ព័ន្ធ​ និង​សង់​អាកាស​​យាន​ដ្ឋាន​បន្ថែម​ ខណៈ​ពេល​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ប្រទេស​ប្រេ​ស៊ីល​កើន​ឡើង​ជាង​១២០​ភាគ​រយ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ៕