ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

​អាជ្ញា​ធរ​ក្រុង​ញូវ​យ៉កនិយាយ​ថា អ្នក​​​កម្សាន្ត​​​តាម​ឆ្នេរ​​​បាន​ប្រទះ​ឃើញ​​ត្រី​បាឡែន​​​​យក្ស​មួយ​ក្បាល​​​ប្រវែង​​១៨​ម៉ែត្រទើរ​​លើ​​ឆ្នេរ​​​ក្រុង​ញូវ​យ៉ក។ លោក Nick Ecock បុគ្គលិក​​​ស្ម័គ្រ​​ចិត្ត​​​​នាយកដ្ឋាន​​​អគ្គិ​ភ័យ​​​ប្រាប់​​ CNN ថា​​ពី​ដំបូង​​​ស្មាន​​ថា​វាងាប់​​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​​​មក​វា​​ចាប់​ផ្តើម​​​កំរើក​​ ។

លោក Ecock និង​​សមាជិក​​​នាយក​ដ្ឋាន​​​ផ្សេង​ទៀត​បាន​​ប្រទះ​ឃើញ​​ត្រី​បាឡែន​​​យក្ស​នោះ​​នៅ​​ឆ្នេរ​​​សមុទ្រ​​​ជា​តំបន់​​​ដែល​ធ្លាប់​​​រង​គ្រោះ​​ដោយ​សារ​​ព្យុះ​សង្ឃរាសានឌី ។បើតាម​មន្ត្រី​ប៉ូលិស​​ម្នាក់​ប្រចាំ​​​ការ​នៅ​ទី​នោះ​ប្រាប់​ថា ត្រី​បាឡែន​នោះ​នៅ​មាន​ជីវិត​​​នៅ​ឡើយ ប៉ុន្តែ​ហាក់​​​ដូច​ជា​ត្រូវ​របួស ។

អ្នក​ជីវ​វិទ្យា​​មក​ពី​អង្គ​​ការ​​មូលនិធិ​​ Riverhead សម្រាប់​​​ការ​ស្រាវ​ជ្រាវ​ក្នុង​​​សមុទ្រ​​​បាន​​ធ្វើ​​កោសល្យ​​​វិច័យ​​​លើ​ត្រី​បាឡែន​​​នោះ ​​​ហើយ​រកឃើញ​​​ថា​វា​ជា​ត្រី​បាឡែន​​​ញី​​ប្រភេទ Fin ដែល​​​ជា​ថនិក​សត្វ​ធំ​បំផុត​​​​លំដាប់​​ទី​​២​បន្ទាប់​ពី​​ត្រី​បាឡែន​​​ពណ៌​ខៀវ៕