ចាប់ខ្លួន អ្នកបើករថយន្ត តាក់សុីម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ ​​​​​​​​គ្រឿងញៀន ​​​​​​​ខេទឹកកក ៣.៦ ក្រាមនៅអូរបីជាន់

បន្ទាយមានជ័យៈ អ្នកបើករថយន្តតាក់សុីម្នាក់ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ ពីបទជួញដូរថ្នាំញៀន ខេទឹកកក នៅជាយដែខ្មែរ-ថៃ ក្នុងភូមិបន្ទាយថ្មី ឃុំអីបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ងួន សុថាន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកំណើតនៅភូមិបាកង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ និងមានមុខរបរជាអ្នករត់តាក់សុី។ ជនសង្ស័យរូបនេះត្រូវនគរបាលស្រុកអូរជ្រៅ ចាប់ខ្លួនកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២៨ ខែមករា ម្សិលមិញ។

លោក ចាប សុផារឹទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យគឺជាមុខសញ្ញាដែលសមត្ថកិច្ចសង្ស័យមកជាយូហើយ នៅថ្ងៃកើតហេតុជនសង្ស័យកំពុងធ្វើសកម្មភាព លក់ចែកចាយថ្នាំញៀន សមត្ថកិច្ចមានការសង្ស័យធ្វើការ ឃាត់ឆែកឆេរ បានរកឃើញថ្នាំញៀនជាក់ស្តែង៣ថង់ ស្មើ៣.៦ក្រាម និងដកហូតបានរថយន្ត១គ្រឿងផងដែរ។

ក្រោយសួរនាំជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ផងដែរនៅល្ងាចថ្ងៃទី២៩ មករា នេះ៕