Toyota ប្រើ​​កីឡាករ​ស៊ូមូ​​ដើម្បី​បង្អួត​ប្រព័ន្ធ​សុវត្ថិភាព​ឡាន​ Prius

Toyota ប្រើ​​កីឡាករ​ស៊ូមូ​​ដើម្បី​បង្អួត​ប្រព័ន្ធ​សុវត្ថិភាព​ឡាន​ Prius

ក្រុមហ៊ុន​ផលិត​រថយន្ត​​ប្រទេស​ជប៉ុន​បាន​បង្កើត​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​និង​ប្លែក​មួយ​ដោយ​​ប្រើ​ប្រាស់​កីឡាករ​ស៊ូមូ​ដើម្បី​បង្អួត​ពី​ប្រព័ន្ធ​សុវត្ថិភាព​លើ​រថយន្ត​ Prius ជំនាន់​ថ្មី​របស់​ខ្លួន។

 

 

នៅ​ក្នុង​វីដេអូ​គេ​ឃើញ​ថា​មាន​កីឡាករ​ស៊ូមូ​ចំនួន​ប្រាំ​ពីរ​រូប​ធ្វើ​ដំណើរ​​​ថ្មើរ​ជើង​នៅ​ក្នុង​ទីក្រុង​ Los Angeles ​ជា​ជួរ​ដោយ​បាន​​ជួប​ប្រទះ​នូវ​ស្ថានការណ៍​ជា​ច្រើន។ ​ក្រុម​កីឡាករ​ទាំង​នោះ​ហាក់​មាន​​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ Toyota ដែល​​ធ្វើ​ឲ្យ​ពួក​គេ​​​អាច​បញ្ចៀស​បញ្ហា​ ពី​​ស្ថានការណ៍​ដែល​ជួប​ប្រទះ​បាន។

 

Toyota ប្រើ​​កីឡាករ​ស៊ូមូ​​ដើម្បី​បង្អួត​ប្រព័ន្ធ​សុវត្ថិភាព​ឡាន​ Prius

 

អត្ថន័យ​នៃ​វីដេអូ​នេះ​គឺ​គេ​ចង់​ប្រៀប​​ក្រុម​កីឡាករ​ស៊ូមូ​ទៅ​នឹង​រថយន្ត​ Prius ជំនាន់​ថ្មី​ឆ្នាំ​២០១៦​ ដែល​​ជា​ម៉ូដែល​ Prius ដំបូង​គេ​មាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​របស់​ក្រុមហ៊ុន​ Toyota៕​​​​​​​​​

 

​​​​​​​​ចុច​អាន៖ មុខងារ​​​ពិសេស​ៗ​មួយ​ចំនួន​ដែល​គេ​បាន​បំពាក់​លើ​រថយន្ត​ Prius ស៊េរី​ ២០១៦

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNet