Australia's Got Talent៖ គ្មាន​ទស្សនិក​ជន​ណា រំភើប​​ដល់​ឡើយ!


នៅពេលដែលទស្សនិកជនម្នាក់នេះ អត់ទ្រាំមិនបង្ហាញការរំភើបរបស់ខ្លួនមិនបាន... ហើយដែលធ្វើឲ្យ​អ្នកកាន់ម៉ាស៊ីនថត នៅក្នុងកម្មវិធី «Australia's Got Talent» អត់ទ្រាំមិនចាប់រូបភាពគាត់មិនបាន! វីដេអូ ត្រូវបានដាក់ចេញមកផ្សាយ ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ មឲ្យកម្មវិធីនេះដដែល តែសម្រាប់វគ្គថ្មី នៃឆ្នាំ២០១៦។
វីដេអូឃោសនា របស់កម្មវិធី «Australia's Got Talent» វគ្គទី៨ ដែលនឹងត្រូវផ្សាយក្នុងទូរទស្សន៍ «Channel Nine» នៅប្រទេសអូស្ត្រាលី។

ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ឲ្យវគ្គទី៨ថ្មីរបស់ខ្លួន ប្រចាំឆ្នាំ២០១៦នេះ កម្មវិធីដ៏ល្បី «Australia’s Got Talent» របស់ទូរទស្សន៍ «Channel Nine» បានជ្រើសរើសរូបភាព​ ដ៏ពិសេសមួយ របស់ទស្សនិកជន​ម្នាក់ ដែល​បាន​ចូលទស្សនាកម្មវិធីនាវគ្គមុន មកធ្វើការកាត់ត​ជាវីដេអូមួយឡើង។ ហេតុអ្វី បានជាជ្រើសរើស យក​តែ​ទស្សនិក​ជន​ម្នាក់នេះ?

មិនបាច់ធ្វើអត្ថាធិប្បាយច្រើនទេ តែនៅពេលបានទស្សនា​វីដេអូឃោសនាខាងលើ ក៏គេអាចយល់បានដែរ។ នៅពេលបានចូលរួម​ទស្សនាដោយផ្ទាល់ នៅក្នុងវគ្គទី៧ នៃកម្មវិធី «Australia’s Got Talent» យុវជន​ម្នាក់​នេះ បានបើកធំចំហមាត់ធំៗ ដោយទំនងជានឹកស្មានមិនដល់ នូវឈុតឆាករបស់បេក្ខជន ដែលកំពុង​សំដែង​នៅ​លើ​ឆាក។

គេរងចាំមើល ថាតើនៅក្នុងកម្មវិធី «Australia’s Got Talent» វគ្គក្រោយនេះ យុវជនដដែល នឹងមាន​សំណាង​បានត្រឡប់ ទៅទទួលនូវអារម្មណ៍ញាប់ញ័រ ដូច្នេះទៀតដែរឬទេ?