ឈាន ហុង និង សរ រាជសីហ៍តស៊ូជាមួយថៃលើសង្វៀនCTN

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​ឈាន ហុង​សមាគម​ប្រដាល់​ក្រសួងការបារជាតិ​ត្រូវបាន​ផ្គរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ថៃ​ឈ្មោះ Dinnapho Pakornphornsorin​លើស​ង្វៀន CTN រសៀល​ថ្ងៃទី​៣០​មករា ។​
​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ជង្គង់ និង កែង​ល្អ​នោះគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​ដង ឈ្នះ​៤៨​ដង ចាញ់​១៣ ដង​ស្មើ​ពិន្ទុ​២​ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១៦​ដង ។ អ្នក​ប្រដាល់​រូបនេះ​ឆេវឆាវ និង ចូលចិត្ត​វាយ​បន្ថែម​លើ​គូ​ប្រ​កួត​ណាស់​ពិសេស​គូប្រកួត​ដែល​ខ្លាំងជាងគេ តែ​គេ​មានចិត្ត​មិនធំ​ឡើយ ។​
​ចំពោះ​អ្នក​ប្រដាល់​ថៃ Dinnapho Pakornphornsorin វិញ​មិនដឹងថា​គេ​មាន​របៀប​វ៉ៃ​បែបណា​ឡើយ​តែ​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ​៦១​ដង ចាញ់​១៣​ដង​ស្មើ​ពិន្ទុ​២​ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំ​នួន ៦ ដង ។​
​ការជួបគ្នា​នេះ​មិនដឹងថា​នរណា​ឈ្នះ នរនា​ចាញ់​នោះទេ​តែបើ​តាម​មន្ត្រី​ខាង​ប្រដាល់​របស់ CTN និយាយថា​គេ​យក​អ្នក​ប្រដាល់​បរទេស​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​គឺមាន​សមត្ថ​ភាពមិន​លើសខ្វះ​គ្នា​ទេ​ដើម្បី​ឲ្យ​ប្រកួត​ទៅបាន​ល្អមើល​។​
​អ្នក​ប្រដា​ល់សរ រាជសីហ៍​ក្លិ​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Phit Namchok Keatphath Ratanakphan ។​
​រាជសីហ៍​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤២​ដង ឈ្នះ​២៨​ដង​ចាញ់​១​ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៨​ដង ។​គេ​វ៉ៃ​មាន​ផ្លែ​ល្អ​តែ​ការប្រកួត​របស់គេ​ជួប​បរាជ័យ​ច្រើន​ដោយសារតែ​គេ​ច្រើនតែ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ដែល​ខ្លាំងៗ ជាង​ខ្លួន ។​
​ចំពោះ​អ្នក​ប្រដាល់​ថៃ Phit Namchok Keatphath Ratanakphan វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​ដង​ឈ្នះ​ ៦០​ដង ចាញ់​២០​ដង និង​ស្មើ​ពិន្ទុ ៣ ដង ។​
​ជំនួប​មួយ​នេះ​មិនដឹងថា​នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​នោះទេ ។ ពួកគេ​អាច​នឹង​សន្លប់​តែ​ប្រ​សិន​បើ​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​នោះ​ទាំងសងខាង​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។​