មឿន សុខហ៊ុច និង ផាន់ គ្រាន់តស៊ូជាមួយថៃនៅ CNC

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​មឿ​ន សុខ​ហ៊ុ​ច​ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Daki Sor Virakwan​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។​
​ពុទ្ធ ហ៊ុ​ច​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ទាត់​ល្អ​ឯ​ក្រៅពី​នោះគេ​មិនមាន​អ្វី​ប្រសើរ​នោះទេ ។ អ្នក​ប្រដាល់​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៤​លើក ឈ្នះ​៦៦​ដង ចាញ់​២២​ដង ស្មើ​ពិន្ទុ ៥ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​១៣​ដង ។​
  ចំពោះ​អ្នក​ប្រដាល់​ថៃ Daki Sor Virakwan វិញ​មិនមាន​នរណា​ស្គាល់​នោះទេ​តែ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង និង ស្មើ​ពិន្ទុ ៥ ដង ។​
​ជំនួប​រវាង​អ្នក​ប្រដាល់​ថៃ Daki Sor Virakwan ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ពុទ្ធ ហ៊ុ​ច​មិនដឹងថា​នរណា​ឈ្នះ​នោះទេ​តែ​គេ​ជឿថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិនខានឡើយ ។​
​ផាន់ គ្រាន់​ក្លិប​គុជ​សារ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Numthip Sor Rongravy ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​
​ផាន់ គ្រាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៦​ដង ឈ្នះ​៣៦​ដង ចាញ់ ៦ ដង ស្មើ​ពិន្ទុ​៤​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​១៥ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Numthip Sor Rongravy វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​ដង ឈ្នះ​៦៥ ដង​ចាញ់​២០​ដង និង ស្មើ​ពិន្ទុ​៥ ដង ។​
​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​សុទ្ធតែ​មិន​អន់​ដូចគ្នា ។ ជ័យជំនះ​នៃ​ការប្រកួត​មួយ​នេះ​ជា​របស់​ផាន់ គ្រាន់ ឬ ជា​ របស់​អ្នក​ប្រដាល់​ថៃ Numthip Sor Rongravy ?
​ចំពោះ​គូប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​សេន កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​ ហ៊ែ​ល វ៉ា​ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ចាន់ រតនៈ​ក្លិប​កងពល​អន្តរ​គម​ន៍​លេខ​៨​ភ្នំ​ទ្រព្យ​ប្រ​កួត​ជាមួយ​អ្នក​ប្រដាល់​ចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ ។​