បេសកកម្ម យានអវកាស ក្រោយរបស់ណាសា អាចធ្វើដំណើរ ទៅកាន់ដែនទឹកកក យក្សមួយ

ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារ អវកាសណាសា បាននិយាយថា ពួកនឹងបញ្ចូនយានអវកាស មួយដើម្បីទៅរុករក ភពអ៊ុយរ៉ានុស និង ភពណិបទូន ព្រមទាំងមហាសមុទ្រដទៃ ទៀតនៃព្រះច័ន្ទ របស់ភពទាំងនោះ ផងដែរ។

កាលពី ២៦ឆ្នាំមុនភ្នាក់ងារ អវកាសណាសា បានបញ្ចូនយានមួយ ដើម្បីទៅរុករក នៅភពណិបទូន ដោយប្រើប្រាស់យាន Voyager 2។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្តក៏មាន គំរោងមួយទៀត ដើម្បីបញ្ចូនយាន ទៅកាន់ភពនេះម្តងទៀត សម្រាប់ធ្វើការសិក្សា ស្រាវជ្រាវបន្ថែម។

ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា បេសកកម្មយានរុក រកលើកក្រោយនេះ នឹងត្រូវចំនាយ ថវិការអស់ជិត ២ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដោយត្រូវបានចូលរួម សហការដោយយានរុករក ៣ គ្រឿងដូចជា យាន Cassini, Galileo, និងយាន Voyager។

ជាមួយគ្នានេះដែរ ការបង្ហោះយានទៅ កាន់ភពណិបទូននេះ ត្រូវពឹងផ្អែកលើដែន ទំនាញរបស់ភពព្រហស្បតិ៍ និង ភពសៅរ៍ ដោយគំរោងបេសកកម្មនេះ នឹងត្រូវបានចាប់ ផ្តើមនៅក្នុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០២០។ ជាក់ស្តែង ដែនទំនាញរបស់ ភពព្រហស្បតិ៍ និងភពសៅរ៍ អាចធ្វើឲ្យយានធ្វើដំណើរ បានលឿនជាងមុន។

ដោយឡែក ព្រះច័ន្ទរបស់ភព ណិបទូនមានឈ្មោះ ត្រាយតុន ដែលមានទំហំប៉ុន ព្រះច័ន្ទរបស់ភពផែនដី ក៏ប៉ុន្តែវាមានបំពង់ ផ្សែងមួយចេញពីភ្នំភ្លើងទឹកកក ដែលតែងតែផ្ទុះចេញ នូវសារធាតុអ៊ីដ្រូហ្សែន នៅលើផ្ទៃភពរបស់វា។ ចំណែកឯ ភពអ៊ុយរ៉ាណូស មានព្រះច័ន្ទធំៗ ៥ ដែលពួកវាត្រូវបានចាត់ទុកថា ជាភពដាច់ស្រយ៉ាល។

គួរបញ្ជាក់ដែរថា បេសកកម្ម ជូណូរបស់ភ្នាក់ងារ អវកាសណាសា បច្ចុប្បន្ន ត្រូវបានបញ្ចូនទៅ សិក្សាអំពីបរិយាកាស របស់ភពព្រហស្បតិ៍ ដែលនឹងត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ ចំណែកឯ បេសកកម្ម Cassini នៅភពសៅរ៍ ត្រូវបានក្រុមអ្នក វិទ្យាសាស្រ្តរំពឹងទុកថា នឹងឈប់ដំណើរការដោយសារអស់ប្រេង ឥន្ធនៈនៅក្នុងឆ្នាំ ២០១៧៕

បេសកកម្ម យានអវកាស ក្រោយរបស់ណាសា អាចធ្វើដំណើរ ទៅកាន់ដែនទឹកកក យក្សមួយ