ក្រុមតារាវិទូ រកឃើញ ដំណើរឆ្លងកាត់ របស់ភពទី១០ នៅក្រៅប្រព័ន្ធ ព្រះអាទិត្យ

យោងតាមទី ភ្នាក់ងារអវកាស បានឲ្យដឹងថា ដោយភពក្រៅប្រព័ន្ធ ព្រះអាទិត្យបាន កើនឡើងដល់ ១០ ភព ក្រុមតារាវិទូនឹង អាចចាប់ផ្តើម ធ្វើការប្រៀបធៀប ប្រព័ន្ធខុសៗគ្នា ព្រមទាំងការវិវត្តន៍ របស់ភពទាំង នោះបានហើយ។

ជាមួយគ្នានេះដែរ ក្រុមតារាវិទូនៅ ក្នុងកិច្ចប្រជុំតារាសាស្រ្ត អន្តរជាតិលើកទី ២៩ បានធ្វើសេចក្តីប្រកាស អំពីការឃើញ នៃការឆ្លងកាត់របស់ភពទី១០ នៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបានដឹងថាជាភព ដ៏ចំណាស់ជាងគេ ដោយស្ថិតនៅក្នុងចន្លោះ គោចររវាងផ្កាយ២។ មួយវិញទៀត ភពថ្មីនេះត្រូវបាន ក្រុមតារាវិទូឃើញថា មានព្រះអាទិត្យ២ នៅលើផ្ទៃមេឃរបស់វា។

នេះជាការរកឃើញ ដ៏អស្ចារ្យមួយរបស់ កែវយឺតក្រៅប្រព័ន្ធ ព្រះអាទិត្យ Kepler ដោយវាបានរក ឃើញភព១០ នៅក្នុងកាឡាក់ស៊ី របស់យើង ហើយត្រូវបានគេហៅថា ជាភពក្រៅប្រព័ន្ធព្រះអាទិត្យ។ ដោយឡែក ភពថ្មីត្រូវបាន គេឲ្យឈ្មោះថា Kepler-453b ដែលវាស្ថិតនៅ ក្នុងតំបន់ចន្លោះគោចររបស់ផ្កាយ២ នៃកាឡាក់ស៊ី។

គួរបញ្ជាក់ដែរថា ការរកឃើញទាំងនេះ ត្រូវបានកើតឡើង ដោយសារបេសកកម្ម កែវយឺត Kepler របស់ភ្នាក់ងារ អវកាសណាសា ដែលបេសកកម្មនេះត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១២។ ទោះបីជាយ៉ាងណាក្តី ផ្កាយរណបអវកាសនេះ នៅតែបន្តប្រមូលទិន្នន័យនៃភព ក្នុងខណៈពេលដែរ វាកំពុងតែបន្ត បេសកកម្មលើកទី ២ ដើម្បីឲ្យក្រុមតារាវិទូ ធ្វើការសិក្សាស្រាវជ្រាវអំពី ភពជាបន្តបន្ទាប់៕

ក្រុមតារាវិទូ រកឃើញ ដំណើរឆ្លងកាត់ របស់ភពទី១០ នៅក្រៅប្រព័ន្ធ ព្រះអាទិត្យ