ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”


ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង “ស្ដេច​កន” ដែល​ល្បី​ថា បាន​ចំណាយ​ខ្ទង់​លាន​ដុល្លារ ​វិនិយោគ​ថវិកា​ដោយស្ថាបនិក​​​ទូរទស្សន៍ PNN នោះ បាន​ធ្វើ​ក្រុង​ពាលី​ចេញ​ថត​​​​​​​ហើយ កាល​ពី​ម្សិលមិញ នៅ​ឯ ភ្នំ​តាម៉ៅ ដោយ​នៅ​ក្នុង​នោះ ​កញ្ញា ឆុំ វត្តី គឺ​ជា​តួ​ឯក​ស្រី​ជា​មួយ តួ​ប្រុស​ស្រី៣នាក់​ទៀត។

 

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

តាម​ការ​ឲ្យ​ដឹង​ពី ​កញ្ញា កញ្ញា ឆុំ វត្តី តួឯក​នៅ​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​រហូត​ដល់​ទៅ២គួ ក្នុង​នោះ មាន​នាង​ជា​មួយ​កីឡាករ​កាយ​វប្បកម្ម រស់ សុភ័ណ្ឌ និង​មួយ​គូ​ទៀត គឺ​លោក ទេព រិនដារ៉ូ ជា​មួយ តារា​ស្រី​ម្នាក់​ទៀត​ដែល​នាង​មិន​ចាំ​ឈ្មោះ។

 

 

តារា​ស្រី​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា នៅ​រឿង “ស្ដេច​កន” នេះ នាង​ដើរ​តួ​ជា ស្ត្រី​ចេះ​ចម្បាំង​ម្នាក់​ និង​​ជា​អគ្គមហេសី ស្ដេច ដោយ​នៅ​ក្នុង​នោះ​ នាង​ត្រូវ​ចេះ​ក្បាច់​គុន និង​ចេះ​ជិះ​សេះ​ជា​ដើម។ មុន​ឈាន​មក​ដល់​ការ​សម្ដែង​ជា​ផ្លូវ​ការ​នេះ វត្តី ប្រាប់​ថា បាន​ហាត់​សម​ជាង​១ខែ​មក​ហើយ ទម្រាំ​អាច​សម្ដែង​បាន។

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

 

ប្លង់​​របស់ វត្តី ដែល​ត្រូវ​ថត មាន​រយៈ​ពេល​​ចាប់​ពី៣ខែ​ឡើង ដែល​ទីតាំង​នៃ​ការ​ថត ​មាន​នៅ​ភ្នំ​តាម៉ៅ ខេត្ត កំពង់​ចាម និង​ខេត្ត សៀមរាប​ជា​ដើម។ តម្លៃ​ខ្លួន​​នៃ​ការ​ថត កញ្ញា ឆុំ វត្តី បាន​បង្ហើប​ថា បាន​ថ្លៃ​ជាង​រឿង​​​ផ្សេង​ទៀត​​​ដែល​ខ្លួន​ធ្លាប់​ថត​ទាំង​អស់ ប៉ុន្តែ​នាង​សូម​មិន​បញ្ចេញ​ចំនួន​ឡើយ។

 

 

នេះ​ជា​រឿង​ទី៤ហើយ ដែល វត្តី​ បាន​ថត ចាប់​ទាំង​ពី​នាង​បាន​បោះជំហាន​ចូល​សិល្បៈ។តារា​ស្រី​វ័យ​២៥ឆ្នាំ​ម្នាក់​នេះ​ រំពឹង​ថា​​រឿង “ស្ដេច​កន” នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាក់​ជា​មិន​ខាន ត្បិត​អី​​ផលិតករ​ដែល​ផលិត​រឿង​មួយ​នេះ សុទ្ធតែ​ជា​អ្នក​មាន​ជំនាញ និង​មាន​ការ​ចំណាយ​ក៏​ច្រើន ដូច​​​នេះ​គុណ​ភាព​ក៏​ទៅ​​តាម​នោះ​ដែរ

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

 

ឆុំ វត្តី តួឯក​ស្រី ក្នុង​រឿង “ស្ដេច​កន”

 

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ