រដ្ឋាភិបាលអាមេរិក ប្រកាសពីវីធានការថ្មី នៃការប្រើប្រាស់ ថាមពលកែច្នៃ ឡើងវិញ

វ៉ាស៊ីនតោនៈ រដ្ឋាភិបាលអាមេរិក បានប្រកាសកាល ពីពេលថ្មីៗនេះ អំពីវិធានការថ្មី ដើម្បីប្រើប្រាស់ ថាមពលកែច្នៃឡើងវិញ និងបង្កើនប្រសិទ្ធភាព ថាមពលនៅ ក្នុងផ្ទះសម្បែង។

រដ្ឋាភិបាល បានមានប្រសាសន៍ នៅក្នុងសន្និសីទក្នុង សីតវិមានថា៖  “វិធានការថ្មីទាំងនេះ ត្រូវបានរំពឹងទុកថា នឹងអាចជួយឲ្យ រដ្ឋមួយភាគធំ របស់អាមេរិកទទូលបាន នូវអ្វីដែលចង់បាន ដោយការប្រើប្រាស់ ថាមពលកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត ទៅក្នុងស្រទាប់បរិយាកាស បាន ៣២ភាគរយ នៅក្នុងឆ្នាំ ២០៣០ បើប្រៀប ធៀបជាមួយឆ្នាំ ២០០៥ ដែលឧស្ម័ន ពុលទាំងនោះ កើតឡើងដោយ ការចំរាញ់ថាមពលរុក្ខជាតិ នៅសហរដ្ឋអាមេរិក"។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់នូវការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុ សម្រាប់គ្រួសារក្នុងការប្រើប្រាស់ ថាមពលកកើតឡើង វិញបន្ថែមទៀត ព្រមទាំងមានការកែលម្អ ប្រសិទ្ធភាពថាមពល ប្រើប្រាស់នៅក្នុងផ្ទះ របស់ពួកគេផងដែរ។

ម្យ៉ាងវិញទៀត រដ្ឋបាលសហព័ន្ធ លំនៅឋាន (FHA) ក្រោមការដឹកនាំ របស់នាយកដ្ឋាន អភិវឌ្ឍន៍លំនៅឋាន និង ទីក្រុង (HUD) នឹងធ្វើការដោះស្រាយទៅលើបញ្ហា ការវាយតម្លៃថាមពល នៃអចលនទ្រព្យ (PACE) ដោយបានប្រគល់ ហិរញ្ញប្បទានសម្រាប់ លំនៅឋាន ដែលបានអនុវត្តន៍វិធានការនេះ។ កម្មវិធីផ្តល់ហិរញ្ញប្បទាន (PACE) អនុញ្ញាតឲ្យម្ចាស់ផ្ទះ បង់ការចំណាយ នៃការប្រើប្រាស់ថាមពល កែច្នៃឡើងវិញនេះ តាមរយៈពន្ធអចលនទ្រព្យ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និង ទីក្រុង HUD និងនាយកដ្ឋាន ថាមពល (DOE) ក៏នឹងបង្កើតកម្មវិធី ថ្មីមួយឈ្មោះ “កម្ចីថាមពល” ដែលជួយឲ្យម្ចាស់ផ្ទះ បង្កើនប្រសិទ្ធភាពនៃ ការប្រើប្រាស់ ថាមពលនៅក្នុងផ្ទះ។

រដ្ឋាភិបាលអាមេរិក ប្រកាសពីវីធានការថ្មី នៃការប្រើប្រាស់ ថាមពលកែច្នៃ ឡើងវិញ