លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​

លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​

​ការ​ចាល​ជាតិ​ទឹក​នៅ​ក្រោម​ស្បែក​រហូត​ដល់​ហើម​មិនមែន​ជា​រឿង​ធម្មតា​ឡើយ​បើសិនជា​មិន​មាន​ការ​របួស​អ្វី​ផង​នោះ​។ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​គ្រោះថ្នាក់​ហើយ​។

ហើម​មុខ​
នៅពេល​ជាតិ​ទឹក​កើនឡើង​នៅក្រោម​ជាលិកា​ស្បែក​មុខ វា​អាច​នឹង​ធ្វើឱ្យ​មុខ​ហើម​ស្ពុលៗ​បាន​។ រយៈពេល​យូរៗ​ទៅ ការ​ហើម​ដែល​មាន​ជាមួយនឹង​ការឡើង​ក្រហម និង​ឈឺ​ទៀត​នោះ​អាច​ដោយសារ​តែ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ចំពោះ​ថ្នាំ ឬ​សារធាតុ​បង្ក​អាឡែ​ហ្ស៊ី​ដូចជា​ធូ​លីដី និង​លម្អងផ្កា​បាន​។ ការ​ដែល​មាន​បញ្ហា​ទៅ​លើ​ក្រពេញ​ទី​រ៉ូ​អ៊ីតក៏​នាំ​ឱ្យ​ហើម​មុខដែរ​។

ហើម​ពោះ​
ការ​ហើមពោះ​មានន័យថា​ជា​ការកើនឡើង​ខ្យល់​ក្នុង​ពោះវៀន​។ រឿង​នេះ​ឧស្សាហ៍​កើតឡើង​ដែរ ហើយ​អ្នក​អាច​គិត​ថា​ដោយសារតែ​អាហារ​ដែល​អ្នក​ញ៉ាំ​ទើប​ធ្វើឱ្យ​មាន​បញ្ហា​បែបនេះ​។ យ៉ាងណាមិញ ជំងឺ​ជា​ច្រើន​ដូចជា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ និង​រលាក​ពោះវៀន​ក៏​ធ្វើឱ្យ​ហើម​ពោះ និង​ត្រូវ​ការព្យាបាល​ជា​បន្ទាន់​ដែរ​។
លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​
ហើម​ប្រអប់ជើង​
អ្នក​ដែល​អង្គុយ​យូរៗ ឬ​អ្នក​ដែល​មិន​ធ្វើ​ចលនា​រាង​កា​ច្រើន​ទំនងជា​ងាយ​មាន​បញ្ហា​ហើម​ប្រអប់ជើង​ណាស់​។ ជាមួយគ្នានេះដែរ វា​ក៏​ជា​រោគសញ្ញា​ដ៏​ញឹកញាប់​មួយ​របស់​ជំងឺ​ជាច្រើន​ដែរ​ដូចជា ជំងឺ​បេះដូង តម្រង​នោម និង​កំណក​ក្នុង​សរសៃឈាម​ជ្រៅៗ​។ ហេតុផល​មួយទៀត​ចំពោះ​ស្ត្រី​នោះ​គឺ​វា​កើត​ឡើង​ក្នុង​ពេល​មក​រដូវ និង​រ៉ាំ​ង​រដូវ​។
លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​
ហើម​សុដន់​
សុដន់​ដែល​ឡើង​ហើម​ច្រើន​តែ​កើតមាន​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​ជា​ពេលវេលា​ដែល​អ័រម៉ូន​កើន​ក្នុង​ខ្លួន​ច្រើន​។ ការ​ហើម​សុដន់​ក៏​ទាក់ទង​នឹង​ការ​ជិត​មក​រដូវ និង​ជំងឺ​ជាច្រើន​ដែរ​ដូចជា​ជំងឺមហារីក​សុដន់​ជាដើម​។ ជំងឺមហារីក​សុដន់​អាច​សម្គាល់​ដឹង​ត្រង់ ស្បែក​នៅ​ជុំវិញ​ក្បាល​សុដន់​ដែល​វា​ធ្លាប់​តែ​ទន់​នោះ ទៅ​ជា​ក្រាស និង​រឹង ហើយ​ក្បាល​សុដន់​ប្រែ​ពណ៌​ទៅជា​លឿង​។
លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​
ហើម​ពងស្វាស​
ការ​ហើម​ពង​ស្វា​ច្រើន​តែ​មាន​ជាមួយនឹង​ការឈឺចាប់​ទៀត ឬ​ហៅ​ថា​រលាក​ពងស្វាស​តែម្តង​។ ការ​ហើម​នេះ​មាន​ហេតុផល​មួយ​ចំនួន​តូច​ដែរ ដែល​កើតឡើង​ជា​ញឹកញាប់ នោះ​ជា​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស និង​ជំងឺ​កាមរោគ ជាពិសេស​ជំងឺ​ប្រមេះទឹកបាយ​តែម្តង​។
លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​
ហើមក​
ការ​ហើម​នៅ​ក​ច្រើន​ជា​សញ្ញា​មួយ​នៃ​ការ​ហើម​កូន​កណ្តុរ​។ ការ​មាន​របួស ឬ​ការបង្ក​រោគ​នៅ​ធ្មេញ អញ្ជាញ​ធ្មេញ ស្បែក និង​ជំងឺ​ផ្សេងៗ​ទៀត​ក៏​អាច​នាំ​ឱ្យ​ហើម​កូនកណ្តុរ​ដែល​អាច​បណ្តា​ល​ឱ្យ​ហើម​នៅ​ក​បាន​ដែរ​។ ជំងឺ​ដូចជា ស្រ​ឡា​ទែន​ក៏​មាន​លក្ខណៈ​ហើម​នៅក្រោម​ត្រចៀក​ដែរ​។ ជំងឺពកក​ក៏​អាច​ឱ្យ​ហើម​នៅ​កញ្ចឹងក​បានដែរ​។
លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​
ហើម​ភ្នែក​
គ្មាន​នរណា​ម្នាក់​ចង់​ហើម​ភ្នែក​ឡើយ​។ ការ​យំ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ និង​ការ​ខ្សោះ​ជាតិ​ទឹក​សុទ្ធតែ​អាច​បណ្តាល​ឱ្យ​ហើម​ភ្នែក​បាន​ទាំងអស់​។ យ៉ាងណាមិញ ការ​ហើម​បែប​នេះ​នឹង​ស្រាកស្រាន្ត​ទៅវិញ​ទៅតាម​ពេលវេលា ប៉ុន្តែ​បើ​ហើម​ដោយសារ​របួស​នៅ​ភ្នែក អាឡែ​ហ្ស៊ី រលាក​ភ្នែក និង​អតុល្យភាព​អ័រម៉ូន​ប្រហែលជា​ត្រូវការ​ពេល​យូរ​បន្តិច​ទើប​បាត់​ទៅ​វិញ ហើយ​អាច​ត្រូវ​ឱ្យ​ពេទ្យ​ពិនិត្យ​ទៀតផង​៕
លក្ខណៈ​នៃ​ការ​ហើម​ខុសៗ​គ្នា​ដែល​អ្នក​គួរ​ខ្វល់​បើសិន​ជា​កើត​មាន​មែន​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។