រឿង​ពិត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ប្លាស្ទិក​ពពុះ​ដ៏​ពេញ​និយម


រឿង​ពិត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ប្លាស្ទិក​ពពុះ​ដ៏​ពេញ​និយម

ប្លាស្ទិក​​មាន​ខ្យល់​ឬ​ Bubble Wrap ប្រហែល​ជា​អ្នក​ធ្លាប់​ឃើញ​​​តាំង​ពី​នៅ​កុមារ ​និង​ធ្លាប់​​លេង​វា។ ​ប្លាស្ទិក​ដែល​បញ្ចូល​ខ្យល់​ម្ដុំ​ៗ​​ដូច​ពពុះ ​ត្រូវ​បាន​ផលិត​ឡើង​​​សម្រាប់​ដាក់​ខ្ចប់​​​ ឬ​ទ្រាប់​ទប់​ទំនិញ​ជា​ឧបករណ៍​អេឡិចត្រូនិក​ ឬ​ទំនិញ​ផ្សេង​ៗ​ទៀត​ ដែល​ផុយ​ស្រួយ​ងាយ​បាក់​បែក។ ប៉ុន្តែ​ អ្នក​ដឹង​ទេ​ថា​ដំបូង​ឡើយ គេ​មិន​​មែន​ផលិត​វា​ឡើង​​ក្នុង​បំណង​​ទ្រាប់​ការពារ​​ទំនិញ​នោះ​ទេ។

 

រឿង​ពិត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ប្លាស្ទិក​ពពុះ​ដ៏​ពេញ​និយម
 

តាម​ការ​ពិត​ ជ័រ​ប្លាស្ទិក​ប៉ោង​​ៗ​ដូច​ពពុះ​ ឬ Bubble Wrap ត្រូវ​បាន​គេ​ផលិត​ឡើង​​​​​ដំបូង​ក្នុង​គោល​បំណង​ ធ្វើ​ជា​ប្លាស្ទិក​ផុស​ៗ​សម្រាប់​រចនា​​​បិទ​ជញ្ជាំង ជា​ការ​បង្កើត​របស់​ លោក Alfred Fielding និង​ លោកMarc Chavannes ក្នុង​ឆ្នាំ​១៩៥៧។ ក្រោយ​មក​​គំនិត​នោះ​បាន​បរាជ័យ ប៉ុន្តែ​ពួក​គាត់​រក​ឃើញ​ថា Bubble Wrap អាច​ប្រើ​សម្រាប់​​​ខ្ចប់​សម្ភារៈ​​ផ្សេង​ៗ​បាន​ដោយ​វា​មាន​ពពុះ​ខ្យល់​សម្រាប់​ទប់​​សម្ភារៈ។

 

ប្រវត្តិ​​ប្លាស្ទិក Bubble Wrap ខាង​លើ ត្រូវ​បាន​សរសេរ​​បង្ហាញ​ដោយ​លោក Joey Green ​​ចំណែក​អ្នក​នាំ​ពាក្យ​តំណាង​ ក្រុមហ៊ុន​ Sealed Air Corporation ដែល​​ជា​ក្រុមហ៊ុន​ផលិត​ ប្លាស្ទិក​ Bubble Wrap​ក៏​បាន​​ទទួល​ស្គាល់​ថា ដំបូង​ឡើង​គេ​ផលិត​វា​​ជា​ប្លាស្ទិក​បិទ​ជញ្ជាំង​មែន៕

 

រឿង​ពិត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ប្លាស្ទិក​ពពុះ​ដ៏​ពេញ​និយម
 

ចុចអាន៖ អ្នក​ណា​ខ្លះ​ធ្លាប់​យក​ថង់​ប្លាស្ទិក​ធ្វើ​បាល់​​ទាត់​លេង​តាម​វាល​ស្រែ?​

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ huffingtonpost

​​

​​​​

​​​