លោក​ហោ ណាំហុង នឹង​កោះប្រជុំ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ ប្រចាំ​នៅក្រៅ​ប្រទេស​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ការកោះប្រជុំ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅក្រៅ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ នឹង​ផ្តោតលើ​ការងារ​របស់​ឯកអគ្គ​រាជទូត​និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅក្រៅ​ប្រទេស ដែល​បានធ្វើ​កន្លងមក និង​បញ្ហា​ប្រឈម​នានា​។​

​សូមជម្រាបថា ឯកអគ្គរាជទូត​កម្ពុ​ជា​​នៅក្រៅ​ប្រទេស​មាន​ចំនួន​២៦ និង​អគ្គ​កុងស៊ុល​មាន​ចំនួន​៨៕​

លោក​ហោ ណាំហុង នឹង​កោះប្រជុំ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ ប្រចាំ​នៅក្រៅ​ប្រទេស​