អាជ្ញាធរ​មន្ទីរ​សាធារណការ​រាជធានី ថា​នឹង​រំដោះ​ចិញ្ចើមផ្លូវ​ពី​ការកាន់កាប់​ដោយ​ឯកជន​ខុសច្បាប់​បង្ក​ផលប៉ះពាល់ ដល់​សណ្តាប់​ចរាចរ

ភ្នំពេញ: ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី បាន​ប្តេជ្ញាចិត្ត​នៅ​ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ថា​នឹង​ចាត់​វិធានការណ៍​យ៉ាង​តឹងរ៉ឹង និង​ដំណោះស្រាយ ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ពី​ការកាន់កាប់​ដោយ​ឯកជន​ខុសច្បាប់ បង្ក​នូវ​ផលប៉ះពាល់ ដល់​សណ្តាប់​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​។

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​លើ​ប្រធានបទ ការគ្រប់គ្រង​ចិញ្ចើមផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ជូន​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៦​។​

​លោក សាំ ពិសិដ្ឋ បាន​មានប្រសាសន៍​ថ ខ្លឹមសារ គឺ​ផ្តោតលើ​វិធានការណ៍​និង​ដំណោះស្រាយ​ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ​ពី​ការកាន់កាប់​ដោយ​ឯកជន​ខុសច្បាប់ មក​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ ដូច​មានចែង​ក្នុង​ច្បាប់​ផ្លូវថ្នល់ និង​ក៏បាន​លើកឡើង​ពី​ផែនការ​រៀបចំ​ជា​យុទ្ធសាស្ត្រ​នៃ​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សម្រាប់​បណ្តាញ​ក្រោម​ដី​ដូចជា ការរៀបចំ​គន្លង​បណ្តាញ​រដ្ឋាករទឹក បណ្តាញ​ខ្សែ​អគ្គិសនី បណ្តាញ​ខ្សែ​ប្រៃសណីយ៍ បណ្តាញ​លូទឹក ដើមឈើ ...​។​

​លោក​បាន​បន្តថា ស្ថានភាព​ចិញ្ចើមផ្លូវ​បច្ចុប្បន្ន​បាន​រង​នូវ​ផលប៉ះពាល់ ដល់​សណ្តាប់​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​និង​ប្តេជ្ញាចិត្ត ដើម្បី​ផលប្រយោជន៍​សាធារណៈ​សម្រាប់​យើង​ទាំងអស់​។​

សូមបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប​ពា្ឈ​ប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​២៧១ ចន្លោះ​ពី​មន្ទីរពេទ្យ​រុស្ស៊ី​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរ​។​
     
 ពេលនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាននិងកំពុង​លក់ដូរ​ដោយបាន​រំលោភ​លើ​ចិញ្ចើមផ្លូវ​លេខ​២៧១ និង​ហៀរ​ចូល​សាច់​ផ្លូវ​តែម្តង ចាប់ពី​ចំណុច​មុខ​មន្ទីរពេទ្យ​រុស្ស៊ី​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ។ ការលក់ដូរ​បែបនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ និង​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ​។​

​សាលា​រាជធានី​ភ្នំពេញ​សូម​ឲ្យ​បងប្អូន​ទាំងអស់ មេត្តា​ប​ពា្ឈ​ប់​រំលោភ​លើ​ចិញ្ចើម និង​ទ្រូងផ្លូវ​នេះ ចាប់ពីពេលនេះ​តទៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​សម្រួលការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​៕​

អាជ្ញាធរ​មន្ទីរ​សាធារណការ​រាជធានី ថា​នឹង​រំដោះ​ចិញ្ចើមផ្លូវ​ពី​ការកាន់កាប់​ដោយ​ឯកជន​ខុសច្បាប់​បង្ក​ផលប៉ះពាល់ ដល់​សណ្តាប់​ចរាចរ

អាជ្ញាធរ​មន្ទីរ​សាធារណការ​រាជធានី ថា​នឹង​រំដោះ​ចិញ្ចើមផ្លូវ​ពី​ការកាន់កាប់​ដោយ​ឯកជន​ខុសច្បាប់​បង្ក​ផលប៉ះពាល់ ដល់​សណ្តាប់​ចរាចរ

អាជ្ញាធរ​មន្ទីរ​សាធារណការ​រាជធានី ថា​នឹង​រំដោះ​ចិញ្ចើមផ្លូវ​ពី​ការកាន់កាប់​ដោយ​ឯកជន​ខុសច្បាប់​បង្ក​ផលប៉ះពាល់ ដល់​សណ្តាប់​ចរាចរ