មូលនិធិ OPEC ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ដល់​និស្សិត​ប្រទេស​កំពុង​អភិវឌ្ឍ​

​ភ្នំពេញ​៖ មូលនិធិ​អង្គការ OPEC សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ឬ The OPEC Fund for International Development (OFID) ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ៤​កន្លែង​ដល់​និស្សិត​កម្ពុជា និង​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា សម្រាប់​ឆ្នាំ​សិក្សា ២០១៦ និង​២០១៧ ។​

​បេក្ខជន​អាច​ជ្រើសរើស​មុខជំនាញ​សិក្សា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​លើ​វិស័យ​មួយចំនួន តាមរយៈ​មូលនិធិ​អង្គការ OPEC ដូចជា ការអភិវឌ្ឍ​ថាមពល (Energy) ប្រព័ន្ធ​ដឹកជញ្ជូន (Transportation) ប្រព័ន្ធធារាសាស្ត្រ (Water & Sanitation) ហិរញ្ញវត្ថុ (Financial) កសិកម្ម (Agriculture) ឧស្សាហកម្ម (Industry) សុខាភិបាល (Health) ប្រព័ន្ធ​ទូរគមនាគមន៍ និង​អប់រំ (Telecommunications and Education)​។​

​ជ័យលាភី នឹង​ទទួល​ថវិកា​អាហារូបករណ៍​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​។ បេក្ខជន​អាច​ជ្រើសរើស​គ្រឹះស្ថានសិក្សា​មួយ សម្រាប់​ការសិក្សា​របស់ខ្លួន នៅ​ទូទាំង​ពិភពលោក​។ ការសិក្សា​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦​។​

​បេក្ខជន​មានបំណង​ចូលរួម​ប្រកួតប្រជែង​យក​អាហារូបករណ៍​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន ដូចជា បេក្ខជន​ត្រូវមាន​អាយុ​ចាប់ពី ២៣ ទៅ​៣២​ឆ្នាំ មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​មាន​ពិន្ទុ​សិក្សា​ប្រចាំឆ្នាំ​អ​ប្បរមា (GPA) ៣.0 ជាដើម​។ បន្ថែម​លើសពីនេះ បេក្ខជន​ត្រូវបំពេញ​ទម្រង់​ស្នើសុំ​អាហារូបករណ៍ លិខិត​អំណះអំណាង ប្រវត្តិរូប​សង្ខេប លិខិត​ឧទ្ទេសនាម​និង​តែងសេចក្តី​ពី​គោលបំណង​មុន និង​ក្រោយពី​បញ្ចប់​ការសិក្សា​របស់ខ្លួន ជា​ភាសា​អង់គ្លេស យ៉ាងតិច ៥០០​អក្សរ​។ កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ពាក្យ​អាហារូបករណ៍ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ ។​

​សម្រាប់​ការដាក់​ស្នើសុំ​អាហា​រូបរ​កណ៍ និង​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ OFID ខាងក្រោម​៖ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​