៥ ចំណុច អ្នកត្រូវតែដឹងពីមេរោគថ្មី Zika ដែលកំពុងអុកឡុកពេញពិភពលោក

មេរោគថ្មីដែលកំពុងតែរាតត្បាតពាសពេញពិភពលោកត្រូវគេឲ្យឈ្មោះថា Zika។ វាអាចឆ្លងទៅមនុស្សតាមរយៈមូសខាំ ហើយរោគសញ្ញា​របស់​វារួម​មាន៖ គ្រុនក្តៅ, កន្ទួល, ឈឺសន្លាក់ និងឈឺភ្នែក ឬឆ្លងមេរោគភ្នែក។ ជាពិសេសមេរោគនេះធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ប៉ះពាល់ដល់​ទារកក្នុង​ផ្ទៃ កូនកើតមុនខែ ឬទារកកើតមកពិការអវៈយវៈណាមួយ។

៥ ចំណុច អ្នកត្រូវតែដឹងពីមេរោគថ្មី Zika ដែលកំពុងអុកឡុកពេញពិភពលោក

 

ខាងក្រោមនេះជារឿងរ៉ាវសំខាន់បំផុតទាំង ៥ ចុណុចដែលអ្នកត្រូវស្គាល់ពីវីរុសមួយនេះ៖

១. វីរុស Zika មិនអាចការពារបានដោយការចាក់វ៉ាក់សាំង ឬប្រើថ្នាំទេ ព្រោះគ្មានសារធាតុណាមួយអាចប្រឆាំងនឹងវីរុសនេះបានឡើយ។

២. មូសអាចចម្លងវីរុសនេះបានដោយទៅខាំអ្នកដែលមានផ្ទុកនូវវីរុសនេះ រួចទៅខាំមនុស្សម្នាក់ទៀត។ អ្នកដែលបាន​ឆ្លងមេរោគ​នេះនឹង​ក្លាយជា​អ្នកផ្ទុកវីរុស Zika មួយនេះ។

៣. យោងទៅតាម OCD បានឲ្យដឹងថា ឥលូវនេះវីរុស Zika កំពុងតែរាត្បាតនៅក្នុងបណ្តាប្រទេសដូចជា កូឡុំប៊ី,  ប្រេស៊ីល, សាធារណៈរដ្ឋ Dominican, បារាំង, ហៃទី, ហុងឌូរ៉ា, ម៉ិកស៊ិក, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ម៉ាទីន, សហរដ្ឋអាមេរិក, វេណេហ្សូអេឡា និងប្រទេសមួយចំនួនទៀត។

៤. ដោយសារតែគ្មានថ្នាំ ឬវ៉ាក់សាំងអាចប្រឆាំងនឹងវីរុសនេះបាន ការការពារដែលល្អប្រសើរបំផុតគឺ ត្រូវចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលកំពុងមានវីរុសរាតត្បាត។ ប្រសិនបើអ្នកត្រូវតែធ្វើដំណើរទៅកាន់កន្លែងទាំងអស់នោះ អ្វីដែលសំខាន់ត្រូវការពារពីការមូសខាំដូចជា ពាក់ខោជើងវែង និងពាក់អាវដៃវែង ដែលក្រាស់ល្មមដើម្បីការពារមូសខាំ និងគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់, បន្ទប់មានសំណាញ់។

៥. ជាចុងក្រោយ វិធីងាយៗការពារពីសត្វមូសដូចជា បាញ់ថ្នាំសម្លាប់សត្វល្អិត និងកម្ចាត់កន្លែងដក់ទឹក៕

ដោយ៖ ដារ៉ា

ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៥ ចំណុច អ្នកត្រូវតែដឹងពីមេរោគថ្មី Zika ដែលកំពុងអុកឡុកពេញពិភពលោក