តើ​គួរ​ធ្វើ​យ៉ាង​ណា​បើ​មាន​បញ្ហា​ជ្រុះ​សក់?​

វា​ជា​រឿង​ប្រសើរ​ក្នុង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ធម្មជាតិ​ដើម្បី​បញ្ឈប់​បញ្ហា​​ជ្រុះ​សក់​ ចៀស​ជាង​ការ​ទៅ​ទទួល​ការ​ព្យាបាល​​នៅ​តាម​ហាង​កែ​សម្ផស្ស​ថ្លៃៗ ​ដែល​វា​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជ្រុះសក់​នេះ​ផង​ក៏​ថា​បាន​។ សូម​សាក​ល្បង​គន្លឹះ​ងាយ​ៗខាង​ក្រោម​នៅ​ឯផ្ទះ​ និង​មើល​ថា​តើវាមាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ក្នុង​ការ​កាត់​បន្ថយ​សក់​ជ្រុះ។​១. ការព្យាបាលដោយប្រេងក្ដៅ៖ ជ្រើសយកប្រេងប្រភេទណាមួយក្នុងចំណោមប្រេង អូលាវ ប្រេងដូង និងប្រេង Canola បន្ទាប់មកយកវាទៅកម្ដៅឱ្យក្ដៅឧណ្ហៗ ចៀសវាងកុំឱ្យក្ដៅខ្លាំង។ រួចធ្វើការម៉ាស្សាថ្នមៗទៅលើស្បែកក្បាលរបស់អ្នក។ បន្ទាប់ពីម៉ាស្សារួច យកមួកផ្លាស្ទីកមកពាក់ពីលើ និងទុកឱ្យបានរយៈពេលមួយម៉ោង បន្ទាប់មកលាងជម្រះសក់របស់អ្នកដោយសាប៊ូកក់សក់។២. ទឹកផ្លែឈើធម្មជាតិ៖ អ្នកអាចលាប និងញីស្បែកក្បាលរបស់អ្នកជាមួយនឹងទឹកខ្ទឹមស ទឹកខ្ទឹមបារាំង ឬទឹកខ្ញី។ ទុកវាឱ្យបានមួយយប់ រួចលាងជម្រះវាឱ្យបានស្អាតនៅពេលព្រឹក។៣. ធ្វើការម៉ាស្សាក្បាល៖ ការម៉ស្សាស្បែក្បាលរបស់អ្នកឱ្យបាន ពីរ ឬបីនាទីរាល់ថ្ងៃនឹងជួយភ្ញោចដល់ចរន្ដឈាម។ ចរន្ដឈាមដំណើរការល្អនៅក្នុងស្បែកក្បាលអាចរក្សាឬសសក់ឱ្យមានភាពសកម្ម។ ចរន្ដឈាមអាចកើមឡើងតាមរយៈការម៉ាស្សាដោយប្រើប្រេងឡាវិនដ័រ ប្រេងអាល់ម៉ិន ឬប្រេងល្ងពីរបីដំណក់។៤. សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម៖ លាបទឹកតែបៃងតង(ឆុងតែបៃតងពីរកញ្ចប់នៅក្នុងទឹកក្ដៅមួយពែង) ទៅលើស្បែកក្បាលរបស់អ្នក ហើយទុកវាឱ្យបានរយៈពេលមួយម៉ោង បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់។ តែបៃតងមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលមានប្រសិទ្ធភាពទប់ស្កាត់ការជ្រុះសក់ និងលើកកម្ពស់ការលូតលាស់សក់ឡើងវិញ។៥. អនុវត្ដការធ្វើសមាធិ៖ តើអ្នកជឿ ឬក៏មិនជឿ!! ភាគច្រើនមូលហេតុចម្បងដែលធ្វើឱ្យសក់ជ្រុះគឺបណ្ដាលមកពីអារម្មណ៍ស្រ្ដេស និងការព្រួយចិត្ដច្រើនគិតច្រើន។ ការធ្វើសមាធិអាចជំនួយដល់ការកាត់បន្ថយភាពតានតឹង និងការបារម្ភ គិតច្រើននេះ ព្រមទាំងជួយស្រោចស្រង់ឱ្យអ័កម៉ូនមានតុល្យភាពឡើងវិញ៕
តើ​គួរ​ធ្វើ​យ៉ាង​ណា​បើ​មាន​បញ្ហា​ជ្រុះ​សក់?​

អត្ថបទ៖ ដេវីដ