មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

មនុស្សស្រី​គ្រប់រូប​មានវិធីសាស្ត្រ​លាបក្រែម​បបូរមាត់ផ្ទាល់ខ្លួន​របស់ពួកគេ។ ក្រុមហ៊ុនថែ​រក្សា​សម្រស់​បបូរមាត់​បាន​បង្កើត​ក្រែម​បំពង់​ដែល​មិនត្រឹម​តែជួយឲ្យ​បបូរមាត់ស្អាត​ប៉ុណ្ណោះទេ តែក៏អាចប្រាប់ពីចរិកលក្ខណៈ​របស់អ្នក​ផងដែរ។

ទម្រង់ក្រែមបបូរមាត់ទាំង​នេះអាចបកស្រាយ​បានច្រើន​ពីខ្លួនអ្នក។ បាន​ស្គាល់ពី​ខ្លួនអ្នក​ដោយគ្រាន់តែ​មើលទម្រង់​ក្រែម​បបូរមាត់​ដែលអ្នក​ចូល​ចិត្តប្រើ៖

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

១. ចុងក្រែមរាបស្មើ

មនុស្សស្រីដែលកំពុងប្រើក្រែមប្រភេទជាមនុស្សឆ្លាតវៃពីកំណើត។ ពួកគេជាមនុស្សឆ្លាត ជឿជាក់លើ​ការបំពេញការងារ​របស់ពួកគេ​ឲ្យបាន​ទាន់​ពេល ឬមុនពេល។ ពួកគេមិនចូលចិត្តឈ្លោះគ្នាជាមួយអ្នកណាៗឡើយ។

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

២. ប្រភេទក្រែមផតផ្នែកខាងចុង

ជាប្រភេទមនុស្សស្រីដែលមានសីលធម៌ខ្ពស់ ហើយពួកគេចូលចិត្តនិយាយពីរឿងសំខាន់ៗ។ ពួកគេចូលចិត្ត​ប្រឈមមុខនឹងការប្រកួតប្រជែង ហើយបានបញ្ចប់ដោយជោគជ័យ។ មិនតែប៉ុណ្ណោះពួកគេយកចិត្តទុកដាក់លើការស្លៀកពាក់ណាស់។

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់ 

៣. ក្រែមបបូរមាត់មូលរលោងផ្នែកខាងចុង

អ្នកជាប្រភេទមនុស្សសន្តិភាព និងមិនសូវខ្វល់ខ្វាយពីបញ្ហាផ្សេងៗ។ ក្រុមគ្រួសាររបស់អ្នកជាចំណែកមួយសំខាន់បំផុតនៅក្នុងជីវិតអ្នក ហើយអ្នកពេញចិត្តនឹងធ្វើអ្វីៗជាច្រើនដើម្បីពួកគេ។

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

៤. ក្រែមមូលស្រួចខាងចុង

អ្នកជាមនុស្សចមានចរិកចេសរឹងរូសពីកំណើត។ មនុស្សប្រភេទនេះចូលចិត្តនិយាយបំផ្លើស។ ពួកគេតែងតែត្រូវការមនុស្សនៅជុំវិញខ្លួន។ ហើយពួគគេតែងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់។

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

៥. ក្រែមបបូរមាត់រាងជ្រុង

ជាមនុស្សស្រីដែលឆ្លាត ហើយសិចស៊ី។ ពួកគេពូកែញ៉ែ។ រាល់សកម្មភាពរបស់ពួកគេតែងតែខុសប្លែកពីមនុស្សស្រីដទៃៗ។

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

៦. ផ្នែកខាងចុងកោង

មនុស្សស្រីទាំងនេះជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ និងងាយរំជើបរំជួល។ ពួកគេតែងតែមាន​គូស្នេហ៏ច្រើន។ ពួកគេចូលចិត្តសប្បាយ និងក្តីស្រឡាញ់ខ្លាំងតាំងតែពីកំណើត។

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

៧. ផ្នែកខាងចុងក្រែមបញ្ឆៀង

ជាមនុស្សស្រីមានមហិច្ចតា និងចង់ក្លាយជាមេដឹកនាំ។ ពួកគេចូលចិត្តលេងកំប្លុកកំប្លែង និងចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ។ ពួកគេតែងតែបង្ហាញខ្លួននៅលើឆាកក្នុងពិធីជប់លៀងជាច្រើន៕

មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើល​ចរិក​មនុស្សស្រី​តាមរយៈការប្រើក្រែម​លាបមាត់