តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ និង រមណីយដ្ឋាន​តេ​ទឹក​ពុះ​

Doliprane TVC

​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ​
​ភ្នំ​ព្រះ​ជា​កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ពី​ទីជិត​ឆ្ងាយ​ឱ្យមក​គោរពបូជា បន់ស្រន់​តាម​ជំនឿ​របស់​ពួកគាត់ ព្រោះ​នៅ​ទីនោះ​ពួកគាត់​មានជំនឿថា​មាន​ឫទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ ។ នៅ​រដូវ​បន់ស្រន់​ចូលមក​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាននាំគ្នា​សម្រុក​មក​ទីនេះ​រាប់រយ​រាប់ពាន់នាក់ ដើម្បី​ធ្វើ​បុណ្យទាន និង បន់ស្រន់​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគាត់ ។ តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​នៅទីនេះ​ជា​កន្លែង​បួងសួង​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ។

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ និង រមណីយដ្ឋាន​តេ​ទឹក​ពុះ​

នៅតាម​ជើងភ្នំ​ព្រះ​មាន​សំណង់​បែប​សាសនា​ផ្សេងៗ​ពីគ្នា ដែល​ភាគច្រើន​បាន​សង់​ព័ទ្ធ​នៅ​ជុំវិញ​ភ្នំ​ព្រះ ។ ភ្នំ​ព្រះ​មាន​រូងភ្នំ និង ល្អាង​ភ្នំ ជាច្រើន​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ ។ ល្អាង​ភ្នំ និង រូងភ្នំ​ខ្លះ​ត្រូវបាន​គេ​រៀបចំ​ជា​កន្លែង​គោរព​សក្ការៈ ។ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំ​ព្រះ មាន​ផ្ទៃដី ១០០ ហិកតារ ស្ថិតនៅក្នុង​ស្រុក​ឱ​រ៉ា​ល់​មាន​ចម្ងាយ​ជាង ៥០ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ស្ពឺ ។​

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ និង រមណីយដ្ឋាន​តេ​ទឹក​ពុះ​

​រមណីយដ្ឋាន​តេ​ទឹក​ពុះ​
​ទីនេះ​មាន​ទីតាំងនៅ​ក្នុងភូមិ​ភ្នំ​តេ ឃុំ​សង្កែ​សា​បទ ស្រុក​ឱ​រ៉ា​ល់ មាន​ចម្ងាយ ៦០ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ស្ពឺ បត់​ស្តាំ​ពី​ផ្លូវជាតិ​លេខ ៤ ឆ្ពោះទៅ​ស្រុក​ឱ​រ៉ា​ល់ ។ តំបន់​នេះ​ស្ថិតនៅលើ​វាលស្មៅ​ទល់មុខ​ភ្នំ​តេ ដែលមាន​ទឹក​ហូរ​ចេញពី​ក្នុង​ដី​ខួបប្រាំងខួបវស្សា ហើយ​មាន​សីតុណ្ហភាព ៧០ អង្សា​សេ ចេញ​ផ្សែងហុយៗ ។ នៅ​រដូវវស្សា​ផ្ទៃ​ទឹក​ក្តៅ​មាន​ទំហំ​ធំ និង រដូវប្រាំង​ទឹក​ក្តៅ​មាន​ទំហំ​តូច ព្រោះ​ទឹក​តិច ។ តំបន់​នេះ​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ និង មានតែ​មួយគត់​នៅ​ប្រទេស​កម្ពុជា ។

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ និង រមណីយដ្ឋាន​តេ​ទឹក​ពុះ​

ផ្ទៃ​ទឹក​នៅ​តេ​ទឹក​ពុះ​មាន​ទំហំ ៥ ហិកតារ ដែល​ដុះ​ព័ទ្ធជុំវិញ​ទៅដោយ​ស្មៅ និង ភក់​លាយ​ជាមួយ​ដុំថ្ម​ពណ៌​ក្រហម ។ តេ​ទឹក​ពុះ​មាន​ផ្ទៃ​ទឹក​សុទ្ធ​ទំហំ ៨០ ម៉ែត្រការ៉េ ដែលមាន​ទឹកផុស​ចេញ​ពី​ក្នុង​ដី ៦ កន្លែង មាន​ក្លិន​ដូច​ស្ពាន់ធ័រ ឬ ថ្មកំបោរ ។ ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​គឺជា​ជនជាតិ​កួយ ដែល​គេ​ហៅ​តំបន់​នេះ​ថា បឹង​តេ ។ ពួកគេ​មានជំនឿថា ទឹក​បឹង​តេ​នេះ​អាច​យកទៅ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ និង លុប​លាងមុខ​លើករាសី (​តាម​ការរៀបចំ និង ជំនឿ​របស់​ជនជាតិ​កួយ​) ។​…

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ និង រមណីយដ្ឋាន​តេ​ទឹក​ពុះ​

  • តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ និង រមណីយដ្ឋាន​តេ​ទឹក​ពុះ​已关闭评论
  • 8 views
  • Hide Sidebar
    A+