នារី​រូប​ស្រស់​បើកឡាន​បុក​របាំង​ថ្ម​នៅ ​ស្តុ​ប​គី​រី​រម្យ

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បាន​បើករថយន្ត​ហា​យ​ប្រ៊ិ​ជ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បាក់​អស់​មួយ​ផ្ទាំង​កាលពី​វេលា​ ម៉ោង​៨ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​ អតីត​រោងកុន​គី​រី​រម្យ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​ម៉ាក​កាម​រី​ ហា​យ​ប្រ៊ិ​ជ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-4483 តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​ដល់​កន្លែង​កើតហេតុ​មិនដឹង​ជា​យ៉ាង ម៉េច​ស្រាប់តែ​រេ​ចង្កូត​ទៅ​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង ផ្លូវ​បាក់​អស់​១​ផ្ទាំង ។ ភ្លាម​ៗ​នោះ​នារី​ស្រស់​ស្អាត​រូប​នោះ​ ក៏​បាន​បើកឡាន​ទៅ​អែប​ ខាង​ហើយ​ចុះ​ពី​ឡាន​ ទៅ​បាត់​ ទុក​តែ​រថយន្ត​នៅ​ កន្លែង​កើតហេតុ ដោយសារ​ឡាន​ដាច់​ក្រឡេក​ង់​ មុន​បើក​ទៅ​មុខ​ មិន​រួច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​សហការ​ជាមួយ​សមត្ថកិច្ច​​នគរបាល​ចរាចរណ៍​ ចុះ​មក​ធ្វើការ​វាស់វែង ហើយ​យក​រថយន្ត​ទៅ​រក្សា​ទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ ច្បាប់​នៅ​ពេល​ក្រោយ ៕

នារី​រូប​ស្រស់​បើកឡាន​បុក​របាំង​ថ្ម​នៅ ​ស្តុ​ប​គី​រី​រម្យ

នារី​រូប​ស្រស់​បើកឡាន​បុក​របាំង​ថ្ម​នៅ ​ស្តុ​ប​គី​រី​រម្យ
នារី​រូប​ស្រស់​បើកឡាន​បុក​របាំង​ថ្ម​នៅ ​ស្តុ​ប​គី​រី​រម្យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត