សិចជួយឲ្យ សុខភាពល្អ ៩ ចំណុច

យោងតាមគេហទំព័រ healthyandnaturallife អាចផ្តល់នូវអត្ថប្រយោជន៍ច្រើន ដល់សុខភាពរបស់អ្នក រួមភេទអាចកាត់ បន្ថយភាពតានតឹង និងជាថ្នាំបំបាត់ភាព ឈឺចាប់ដ៏សាកសិទ្ធ។

១. ជួយពង្រឹងដល់ ប្រព័ន្ធភាពស៊ាំ
“ស្នេហា” នឹងជួយពង្រឹង ដល់ប្រព័ន្ធភាពស៊ាំ នេះគឺជាអត្ថប្រយោជន៍ មួយដែលអាចជួយ ប្រឆាំងនឹងជំងឺ ផ្តាសាយធំ គ្រុនក្តៅ…។

២. ជួយកាត់បន្ថយ ភាពតានតឹង
ភាពតានតឹង កើតមកពីការងារ ឬក៏បញ្ហាផ្ទាល់ខ្លួន វាអាចប៉ះពាល់ដល់ ជីវិតយ៉ាងសំខាន់។ ការសិក្សាមួយបានបង្ហាញថា ការរួមភេទទៀងទាត់មាន សមត្ថភាពអាចជួយផ្លាស់ប្តូរ និងជួយបំបាត់ភាព តានតឹងក្នុងកម្រិតខ្ពស់បំផុត។ ជាការពិតណាស់ ការរួមភេទអាច ជួយបង្កើនអារម្មណ៍ ជួយឲ្យមនុស្សមាន សេចក្តីក្លាហាន និងជីវិតរីករាយ។

៣. ជួយដល់សុខភាព សរសៃឈាមបេះដូង
ការសិក្សាថ្មីៗនេះ បានបង្ហាញថា បុរសដែលបាន រួមភេទទៀតទាត់ ២ ដងក្នុង ១ សប្តាហ៍អាចចៀសផុតពី ជំងឺស្ទះសរសៃឈាមបេះដូង។

៤. ជាថ្នាំបំបាត់ការឈឺចាប់
មនុស្សមួយចំនួនខ្លាចនឹង ”ស្នេហា” ព្រោះវាធ្វើឲ្យពួកគេឈឺក្បាល។ ជាការពិតណាស់ នៅពេលដែលការ រួមភេទដល់ចំណុចកំពូល នោះអរម៉ូនអុកស៊ីតូស៊ីន ក្នុងខ្លួននឹងកើនឡើងខ្ពស់ជាងធម្មតា ៥ ដង។ អរម៉ូនប្រភេទនេះ ជាថ្នាំបំបាត់ការឈឺចាប់ យ៉ាងមានប្រសិទ្ធិភាព។

៥.ជួយឲ្យអាយុវែង
កំពូលអរម៉ូនម្យ៉ាងហៅថា ឌីហាយដ្រូផេនដ្រូស្តេរ៉ូន។ អរម៉ូនប្រភេទនេះ ជួយដល់ប្រព័ន្ធភាពស៊ាំ បង្កើនសាច់ដុំ និងជួយឲ្យស្បែកក្មេងជាងវ័យ។ កំណត់សម្គាល់របស់អ្នកស្រាវជ្រាវមួយ ចំនួនបានឲ្យដឹងថា បុរសដែលបានរួមភេទ ២ ដងក្នុង ១ សប្តាហ៍នឹងរស់ បានយូរជាងបុរសដែល បានរួមភេទតែម្តងក្នុង ១ ខែ។

៦. ជួយបង្កើន ចរាចរណ៍ឈាម
នៅពេលរួមភេទ អត្រានៃចង្វាក់បេះដូង កើនឡើងគួរឲ្យកត់សម្គាល់ ចង្វាក់បេះដូងលោតញាប់ខ្លាំង និងបង្កើនចរចរណ៍ឈាម។ ក្រោយមក កោសិកានិងការជ្រៀតចូលនៃសរីរាង្គចាប់ផ្តើម មានការកើនឡើង បរិមាណឈាមចាស់ នឹងត្រូវបានបំផ្លាញចោល បញ្ជូនតូស៊ីន និងមេតាប៉ូលីសនៅក្នុង កោសិកាទៅកាន់ថ្លើម និងទៅកាន់តម្រងនោមដើម្បីបញ្ចេញ មកខាងក្រៅរាងកាយ។ ដោយសារមូលហេតុនេះដែរ រាងកាយនឹងកាត់បន្ថយភាព អស់កម្លាំងដោយតូស៊ីន។

៧. ជួយឲ្យគេងលក់ស្រួល
ការគេងក្រោយពេលរួមភេទ នឹងជួយឲ្យរាងកាយរឹងមាំ និងមានផាសុខភាព។ ជាការពិតណាស់ ការគេងយប់ជ្រៅ ផ្តល់នូវឥទ្ធិពលវិជ្ជមាន នៅក្នុងជីវិតប្រចាំថ្ងៃ ការងារ និងសុខភាពទូទៅ។

៨. ជួយបង្កើន បរិមាណនៃអ៊ីដ្រូសែន និងតេសតូស្តេរ៉ូន
អរម៉ូនតេសតូស្តេរ៉ូន របស់បុរសមិនត្រឹមតែ មិនអាចជួយឲ្យគេចេះ ស្រលាញ់តែប៉ុណ្ណោះទេ តែវាអាចប្រើដើម្បីជួយ បង្កើនសំណង់សាច់ដុំ ការពារសរសៃឈាមបេះដូង និងរក្សាជាតិខ្លាញ់ក្នុងប្រម៉ាត់។ វាមានលក្ខណៈស្រដៀងដូច គ្នាដែរនឹងអរម៉ូនអ៊ីដ្រូសែន៕

៩. ជួយឲ្យមានរាងស្អាត
ការរួមភេទត្រូវប្រើកម្លាំងច្រើន និងត្រូវបានគេគិតថាជាយុទ្ធនាការប្រើកម្លាំង។ ដូច្នេះការរួមភេទអាចជួយកាត់បន្ថយកាឡូរីដែលលើស ជួយឲ្យរាងស្អាត កាត់បន្ថយទំហំចង្កេះ…៕

សិចជួយឲ្យ សុខភាពល្អ ៩ ចំណុច