សម្តេច​តេជោ ហ៊ុន សែន បន្ថែម​ប្រាក់​​៤៣២​លាន​រៀល​ដល់​ Cambodia All Stars


សម្តេច​តេជោ ហ៊ុន សែន បន្ថែម​ប្រាក់​​៤៣២​លាន​រៀល​ដល់​ Cambodia All Stars

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​ឧបត្ថម្ភ​ប្រាក់​​សរុប​​៤៣២​លាន​រៀល​​ទៀត​ដល់​ក្រុម​កីឡាករ​ និង​គ្រូ​បង្វឹក​ Cambodia All Stars ​ចំនួន​​៣៦​នាក់​ដែល​ក្នុង​​ម្នាក់​ៗ​ទទួល​បាន​​ប្រាក់​១២​លាន​រៀល​។ ការ​ឧបត្ថម្ភ​បន្ថែម​នេះ​គឺ​ស្រប​តាម​សំណើរបស់​រដ្ឋ​មន្ត្រី​ក្រសួង​ អប់រំ យុវជន​ និង​កីឡា​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មករា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

 

សម្តេច​តេជោ ហ៊ុន សែន បន្ថែម​ប្រាក់​​៤៣២​លាន​រៀល​ដល់​ Cambodia All Starsក្រុម Cambodia All Stars

 

សូម​បញ្ជាក់​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ធ្លាប់​បាន​ឧបត្ថម្ភ​ប្រាក់​​​ចំនួន​​៣៦​០០០​ដុល្លារ​អាមេរិក​​ម្តង​ហើយ​​ដល់​ក្រុម​​​ Cambodia All Stars និង​គ្រូ​បង្វឹក​ចំនួន​៣៦​នាក់​​ដែល​ម្នាក់​ៗ​ទទួល​បាន​១​ពាន់​ដុល្លារ​អាមេរិក​​ បន្ទាប់​ពី​ក្រុម​តារា​ឆ្នើម​កម្ពុជា​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ​ Buriram United កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា ឆ្នាំ​២០១៦​កន្លង​ទៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរស​ធម៌​អន្តរជាតិ​ និង​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​ និង​ថៃ៕

 

សូម​អាន​សារ​ទាំង​ស្រុង​របស់​សម្តេច​ដែល​បាន​សរសេរ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា នេះ

សម្តេច​តេជោ ហ៊ុន សែន បន្ថែម​ប្រាក់​​៤៣២​លាន​រៀល​ដល់​ Cambodia All Stars

សម្តេច​តេជោ ហ៊ុន សែន បន្ថែម​ប្រាក់​​៤៣២​លាន​រៀល​ដល់​ Cambodia All Stars

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister